បុរស​ម្នាក់​ជិះ​កង់​មក​បំរុង​ចុះ​ងូតទឹក​ក្នុង​ស្ទឹង​ព្រែក​ត្នោត ស្រាប់តែ​រអិល​ជើង​ធ្លាក់​ចូលទៅ​ក្រោម​គល់ឈើ​បណ្ដាល​ឲ្យ​ស្លាប់

  • 2018-01-27 13:48:08
  • Views 138

Shares

ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិពោធិ៍រលំ សង្កាត់សាក់អំពៅ ខណ្ឌដ ង្កោ រាជធានីភ្នំពេញ ។បើតាមសម្ដីស្ត្រីម្នាក់មានឈ្មោះ ព្រហ្ម សំអៀង អាយុ៥៥ឆ្នាំ មុខរបរធ្វើទូរទស្សន៍ ស្នាក់នៅផ្ទះជួល ក្បែវត្តជើងឯង ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ បានប្រាប់ឲ្យបានដឹងថា សពប្ដីមានឈ្មោះ ប៊ុន ចន អាយុ៤៧ឆ្នាំ មុខរបរ បេះត្រកួនលក់ មានស្នាក់ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។

58C211B8-8E9B-46AF-825C-80EF80B2DE93

មុនពេលកើតហេតុ បុរសខាងលើបានជិះកង់មួយគ្រឿង ស្រាប់តែមកដល់ចំណុចកើតហេតុគាត់បានឈប់កង់ហើយដើរទៅមាត់ស្ទឹងព្រែកត្នោត ។ ហើយមួយសន្ទុះក្រោយមកស្រាប់តែក្មេង២នាក់ដើរបាញ់សត្វ ក៏ប្រទះឃើញសពបុរសវ័យចំណាស់ខាងលើនៅក្រោមដើមឈើដែលបាក់ជាយូរមកហើយ ទើបក្មេងៗរត់ទៅប្រាប់ប្រជាពលរដ្ឋក្នុងភូមិ ហើយអ្នកភូមិបានមកមើលក៏ឃើញជនរងគ្រោះស្លាប់បាត់បងជីវិតបាត់ទៅហើយ ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចអោយចុះមកដល់កន្លែងកើតហេតុផងដែរ។

បច្ចុប្បន្ន អ្នកភូមិនៅម្ដុំកន្លែងកើតហេតុ បាននាំគ្នាជួយចូលរួមបច្ច័យបន្តិចបន្ទួច ហើយជួយដឹកសពយកមកតម្កល់នៅវត្ដព្រះបាទជាន់ឯក(ជើងឯក)ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

94E8EB61-A832-4837-B251-C32C603E6B9B
96BA2217-56DE-4BA2-8529-952115AE183B
F859CCA9-0F59-40A0-96D8-256043594BE7
Loading...
Loading...