ក្មេង​ទំនើង២ក្រុម មាន​គ្នា២០នាក់ ឆាកប្រយុទ្ធ​គ្នា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅក្នុង​ពិធីមង្គលការ

  • 2018-01-27 13:45:33
  • Views 110

Shares

តាកែវៈ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ក្មេងទំនើង២ក្រុម មានគ្នា២០នាក់ បានបើកឆាកប្រយុទ្ធគ្នាបង្កឲ្យមានការភ្ញាក់ផ្អើលនៅក្នុងពិធីមង្គលការមួយកន្លែង ស្ថិតនៅក្នុងភូមិរលៀក ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ បណ្តាលឲ្យភាគី១ក្រុម ដែលមានគ្នា៤នាក់ រងរបួសជាទម្ងន់។

ក្មេងទំនើង១ក្រុមមានគ្នា១៦នាក់(ស្រី៤នាក់) បានធ្វើសកម្មភាពវាយទៅលើភាគី១ក្រុមទៀត មានគ្នា៤នាក់ បណ្តាលឲ្យរបួស ដែលទី១.ឈ្មោះ គឿន ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ (រងរបួសបែកថ្ងាសខាងស្តាំ) ទី២.ឈ្មោះ សាំ ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួសបែកថ្ងាសខាងស្តាំ និងត្រចៀកស្តាំ) ទី៣.ឈ្មោះ ហាក់ លី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួសម្រាមដៃចង្អុលខាងស្តាំ) និងទី៤.ឈ្មោះ មាស វាសនា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួសស្នាមមុខលើចិញ្ចើមខាងឆ្វេង និងស្នាមលើមុខខាងឆ្វេង២កន្លែង)។

មូលហេតុដែលឈានដល់បង្កហិង្សានេះ គឺបណ្តាលមកពីទំនាស់ពាក្យសម្ដីគ្នាខណៈដែលកំពុងរាំរែកដែលបង្កឡើងដោយភាគីដែលមានគ្នា៤នាក់ជាអ្នកបង្កហេតុ។

កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាអូរ ចុះទៅអន្តរាគមន៍ និងឃាត់ខ្លួនក្រុមក្មេងទំនើងទាំង២ក្រុម យកមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

334001607
334001606
334001605
334001604
334001603
334001602
Loading...
Loading...