ឡើង​ផ្សារ​ដំបូលផ្ទះ ធ្លាក់​បាក់​ក​បណ្ដាល​ឲ្យ​ស្លាប់

  • 2018-01-26 01:33:51
  • Views 219

Shares

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានរាយការណ៍ថា បុរសម្នាក់បានឡើងលើដំបូលផ្ទះ ហើយបានភ្លាត់ជើងធ្លាក់បាក់កស្លាប់ កាលពីវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទី២៥ មករា ២០១៨នេះ នៅចណុចភូមិដូង ឃុំចឹងរាំង ស្រុកកំរៀង។ ជនរងគ្រោះឈ្មោះ ជ សម្បត្តិ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកម្មករ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា បុរសនោះបានឡើងផ្សារដែកលើដំបូលផ្ទះ តែមិនដឹងយ៉ាងម៉េចស្រាប់តែភ្លាត់ជើងធ្លាក់មកដី បណ្ដាលឲ្យរងរបួសធ្ងន់។ ក្រុមគ្រួសារបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ តែគ្រូពេទ្យមិនអាចជួយសង្គ្រោះបានឡើយ ដោយសារជនរងគ្រោះធ្លាក់បុកមកក្រោមរហូតបាក់កស្លាប់៕

3AAF7988-B754-4D80-B46B-9E59C0630BB5
1A9A2C0C-A94E-412C-ADC7-9DD338F8E965
1A9A2C0C-A94E-412C-ADC7-9DD338F8E965
Loading...
Loading...