ចាប់​បាន​ហើយ​ឃាតករ​ស្រី​ចាក់​សម្លាប់​ភ្នាក់ងារ​កាសែត​ម្នាក់​ស្លាប់​ក្រោយ​ពី​អី​ៗ​រួច

  • 2018-01-25 12:23:21
  • Views 329

Shares

ខេត្តកណ្ដាល ៖ បន្ទាប់ពីបើកយុទ្ធនាការអស់រយៈពេល០៤ថ្ងៃកម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលខេត្តកណ្តាលសហការជាមួយកម្លាំងអធិការស្រុកអង្គស្នួលបានវែកមុខឃាតករដៃដល់ ស្រស់ស្អាតដែលចាក់សម្លាប់ភ្នាក់ងារកាសែតសម្លេងខ្មែរជាច្រើនកាំបិតនៅក្នុងផ្ទះសំណាក់បន្ទាបពីក្រេបទឹកឃ្មុំរួច ។

C06FE31B-4485-4E19-BC5A-5C9FF7A641FA

មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់ឱ្យដឹងថា ជនដៃដល់កំពុងតែបញ្ជូនទៅយកម៉ូតូនៅព្រែកព្នៅ និងបន្តឱ្យទៅធ្វើត្រាប់នៅកន្លែងកើតហេតុបន្តទៀត ។

64FA15EB-FEEF-4D06-B976-6371B5CA56A9

សូមជម្រាបថា បុរសម្នាក់ដែលជាភ្នាក់ងារកាសែតសម្លេងប្រជាជនត្រូវបានស្រីស្នេហ៍ចាក់សម្លាប់ចំនួន១៧កាំបិតស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពួកគេចូលក្រេបទឹកឃ្មុំនៅក្នុងផ្ទះសំណាក់មួយកន្លែង ។

1DE8E5A7-3A64-4699-9C23-1BD2A7E5FF4B

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង០៦ និង២០នាទីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងបន្ទប់លេខ១១ ផ្ទះសំណាក់យីហោ សំណាងណាស់ ក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

66416607-6479-4089-BA0D-1CF5F54E995F

ប្រភពបន្តថា ជនរងគ្រោះត្រូវបានស្រីស្នេហ៍ចាក់ប្រហារចំនួន១៧កាំបិតចំត្រង់ត្រង់ពោះ ចង្អុលដៃស្ដាំ ខ្នងដៃខាងឆ្វេង បាតដៃខាងឆ្វេង និងភ្លៅស្ដាំ ។ ម្យ៉ាងទៀតករណីនេះនៅមិនទាន់ដឹងថា ជាអំពើប្លន់សម្លាប់ឬក៏ជារឿងគំនុំនៅឡើយទេ ប៉ុន្តែឃាតករបានយកម៉ូតូរបស់ជនរងគ្រោះ១គ្រឿងទៅបាត់ ៕

Loading...
Loading...
Recently Posts