ជនបរទេស​បើ​មិន​ចង់ឱ្យ​ប៉ូលិស​ផាក​ត្រូវ​ជួល​រថយន្ត​បំពាក់​ស្លាក​ឡូ​ហ្គោ​ទាំងនេះ

  • 2018-01-25 12:19:11
  • Views 26

Shares

ខេត្តព្រះសីហនុ ៖ ជនជាតិបរទេសបើចង់បើកបរមិនមានការរំខានពីការត្រួតពិនិត្យច្បាប់បើកបរត្រូវតែជួលរថយន្តដែលមានបំពាក់ស្លាកឡូហ្គោ(ក្បាលតោ-BLUE75.V.I.P) និងស្លាកសញ្ញាលំដាប់ (V.S) កន្លងមកនេះលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោកខេត្តព្រះសីហនុក៏ដូចជាលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុតែងតែក្រើនរំលឹកដាក់បទបញ្ជាយ៉ាងហ្មត់ចត់ដល់មន្ត្រីក្រោមឱវាទនគរបាលការិយាល័យសណ្តាប់ធ្នាប់ចរាចរផ្លូវគោកនៅខេត្តព្រះសីហនុក្នុងការចុះត្រួតពិនិត្យពង្រឹងការអនុវត្តច្បាប់ចរាចរនៅលើដងវិថីនានានៅក្នុងក្រុង-ខេត្តលើមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទដើម្បីកាត់បន្ថយការកកស្ទះចរាចរដែលបង្ករឡើងដោយសាររថយន្តដឹកទំនិញធំៗចូលមកក្នុងក្រុង ជាពិសេសការរឹតបន្តឹងទៅលើការបើកបររបស់ជនជាតិបរទេសជាជនជាតិចិនដែលកន្លងមកតែងតែបង្ករករណីគ្រោះថ្នាក់ចរាចរជាញឹកញាប់ ។

4EF4D312-F47B-4289-B4C0-0F60076BF0BD

តាមការបង្ហើបឲ្យដឹងនៅកន្លែងគោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កន្លងមកនេះមន្ត្រីនគរបាលការិយាល័យចរាចរបានអនុវត្តតាមការក្រើនរំលឹកបទបញ្ជាខាងលើបានល្អរប្រសើរ ស្រាប់តែពេលថ្មីៗនេះការរឹតបន្តឹងអនុវត្តច្បាប់ចរាចរ ការហាមឃាត់មិនឲ្យរថយន្តដឹកទំនិញធំៗចូលក្នុងក្រុងដែលច្បាប់បានកំណត់ ការបើកបរដោយជនជាតិបរទេសជាជនជាតិចិនមានការលំបាកណាស់ ដោយហេតុថាអ្នកបើកបររថយន្តដឹកទំនិញធំៗចូលមកក្នុងក្រុង និងជនជាតិចិនដែលបើកបររថយន្តសេរីទំនើបៗសុទ្ធតែមានបំពាក់ស្លាកឡូហ្គោមានដូចជាឡូហ្គោរូបក្បាលតោ ឡូហ្គោជាអក្សរបរទេស( N.Y) ឡូហ្គោជាអក្សរ ( V.S )ពណ៏ក្រហម និងពណ៏ខៀវហើយឡូហ្គោដែលពិសេសជាងគេមានសរសេរជាភាសារបរទេសដាក់ថា( BLUE-75 )និងមានបំពាក់រហូតស្លាកសញ្ញា(អ.ហ) និង(ខ.ម) ដែលគេបានទម្លាយឲ្យដឹងថា សុទ្ធសឹងជារថយន្តសមត្ថកិច្ចដែលមានឋានន្តរសក្តិពីថ្នាក់ប្រធានការិយាល័យរហូតដល់ថ្នាក់ឧត្តមសេនីយ៍មួយចំនួននៅកាងពីក្រោយហើយបើសមត្ថកិច្ចឃាត់ដើម្បីសួរនាំតាមការអនុវត្តច្បាប់នៃការបើកបរនិងមានការអន្តរាគមន៍មកឲ្យចរាចរវិញភ្លាមៗហើយ អ្នកបើកបរជាជនជាតិចិនទាំងនោះពួកគេបានហុចនាមប័ណ្ណលេខទូរស័ព្ទដែលគេអះអាងថាជាអ្នកធំឬជាមេកើយរបស់អ្នកអនុវត្តច្បាប់នៅកន្លែងគោលដៅឈរជើងដោយគ្រាន់តែបានឃើញស្លាកឡូហ្គោបញ្ជាក់ភ្លាមសមត្ថកិច្ចតូចតាចទន់ជង្គង់ហើយរថយន្តបើកចេញទៅភ្លាមដោយមិនចាំបាច់សួរនាំពីឯកសារផ្លូវច្បាប់អ្វីឡើយ សូម្បីតែមនោសច្ចេតនាជាទឹកសុទ្ធមួយដបផឹកក៍មិនមានផង ដែលជាហេតុធ្វើឲ្យសមត្ថកិច្ចតូចតាចដែលចុះទៅអនុវត្តច្បាប់មួយរយ:ពេលចុងក្រោយជួបការលំបាកជាមួយវប្បធម៏អន្តរាគមន៍របស់អ្នកមានឋានន្តរសក្តិធំៗ។

F6451028-F045-40C3-AD35-06558D788C2E

លោកឧត្តមសេនីយ៍ត្រីយ៍ អ៊ី សុខា ស្នងការងទទួលផែនការងារសណ្តាប់ធ្នាប់ការិយាល័យនគរបាលចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ចំពោះរថយន្តដឹកទំនិញធំៗចូលមកក្នុងក្រុងកន្លងមកលោកបានដាក់កម្លាំងនគរបាលការិយាល័យចរាចរផ្លូវគោកឲ្យធ្វើការទប់ស្កាត់ចំនួន០៤គោលដៅសំខាន់ៗមាននៅកែងស្ថានីយ៍រថភ្លើង-ខាងមុខសាខាគយ និងរដ្ឋាករ វិថីលេខ៨៣៥និងនៅចំណុចP6 ហើយរថយន្តដឹកទំនិញធំៗដែលអាចចរាចរចូលមកក្នុងក្រុងក្នុងម៉ោងច្បាប់បានកំណត់គឺមានតែរថយន្តដឹកសម្ភារសំណង់សាលារៀនតែប៉ុណ្ណោះ ៕

88461DCE-CEA9-49C3-BBCB-BCC6D7CDEA05
Loading...
Loading...