បើក​ម៉ូតូ​បុក​គោ​យន្ត​ដាច់​ជើង​ម្ខាង​ឃើញ​ហើយ​ញាក់សាច់

  • 2018-01-25 12:12:01
  • Views 78

Shares

ខេត្តកំពង់ស្ពឺ ៖ យុវជន២នាក់បានរងរបួសជាទំងន់ បន្ទាប់ពីជិះម៉ូតូទៅបុកគោយន្តចំពីមុខយ៉ាងពេញទំហឹង ។ ក្នុងចំណោមជនរងគ្រោះទាំង២ មានម្នាក់បានដាច់ជើងខាងឆ្វេងនៅនឹងកន្លែង ក្រោយមកសមត្ថកិចក៏បានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកឧដុង្គភ្លាមៗផងដែរ ឬឯវត្ថុតាងសមត្ថកិច្ចយកទៅរក្សាទុកដើម្បីរង់ចាំឥ្យគ្រួសារជនរងគ្រោះមកបំពេញបែបបទយកទៅប្រើប្រាស់វិញ ។

BEB0CB35-F9BF-4A80-A7DE-EE61EA2A1CF8

ហេតុការរន្ធត់នេះកើតឡើងកាលពីវេលាម៉ោង០៧និង០៥យប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិ៤៤ ចន្លោះគីឡូម៉ែត្រ ៨៣-៨៤ ចំណុចអូរសំពាយ ស្ថិតក្នុងភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ គ្រោះថ្នាក់ចរាចរនេះបង្កឡើងរវាងម៉ូតូ និងគោយន្តកន្ត្រៃ ដែលបើកបញ្ច្រាសទិសគ្នា ។

1B0F57A1-36D6-46D7-81ED-7ADFE9D3EDD9

ជនរងគ្រោះមានឈ្មោះ ធួក ស៊ីម ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឹ ជាអ្នកបើកម៉ូតូ និងអ្នករួមដំណើរឈ្មោះ ពឿន ប្រុសតូច ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិក្រាំដូង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឹ ជិះម៉ូតូម៉ាកឌ្រីម C១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ កំពង់ស្ពឺ ១J-១២៨៧ ជិះពីកើតទៅលិច ។ ប្រភពសមត្ថកិច្ចបានប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូឌុបគ្នា ពេលមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកកាងគោយន្តដែលកំពុងបើកពីលិចមកកើត (បញ្ច្រាសទិសគ្នា) ចំផ្នែកខាងឆ្វេង បណ្ដាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់បានដាច់ជើងខាងឆ្វេង និងអ្នកជិះពីក្រោយរងរបួសធ្ងន់ ។

ក្រោយកើតហេតុសមត្ថកិច្ចបានហៅរថយន្តសង្គ្រោះបញ្ជូនទៅមន្ទីពេទ្យបង្អែកឧដុង្គ ដើម្បីសង្គ្រោះផងដែរ ។ បន្ទាប់ពីកើតហេតុ អ្នកបើកគោយន្តបានរត់គេចខ្លួនបាត់
ឬឯម៉ូតូត្រូវខូចខាតមួយកំណាត់មុខទាំងស្រុង ចំណែកវត្ថុតាងទាំងពីរសមត្តកិច្ចយកមករក្សាទុកនៅអធិការនគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមនីតិវិធី ៕

Loading...
Loading...