មិនគួរកើតមានទេ ប្រធានភូមិទារ១០ម៉ឺនដុល្លារបើចង់សង់ស្ពាន

  • 2018-01-25 12:07:29
  • Views 254

Shares

ខេត្តព្រះសីហនុ ៖ ក្រុមប្រជាពលរដ្ឋជាង១០០គ្រួសារបានបញ្ជាក់ថា ថ្មីៗនេះខណៈបងប្អូនប្រជាពលរដ្ឋក្នុងភូមិរូមគ្នាធ្វើការសាងសង់ស្ពានថ្មឆ្លងអូរមួយខ្សែរប្រវែង១៩ម៉ែត្រ ទទឹង០៤ម៉ែត្រ ដើម្បី ឆ្លងកាត់អូរតភ្ជាប់ពីរផ្លូវក្នុងភូមិឆ្ពោះទៅកាន់ផ្លូវធំ(ផ្លូវជាតិលេខ០៤) ក៏ស្រាប់តែលិចមុខលោក អនុប្រធានភូមិលេខ០១ឈ្មោះ លឹម សំអឿន ហៅចាន់ មកធ្វើការហាមឃាត់មិនអនុញ្ញាតឲ្យសាងសង់ដោយអះអាងថា ស្ពានថ្មដែលប្រជាពលរដ្ឋរៀបចំសាងសង់នោះគឺ បុកចំផ្លូវនៃដីរបស់ខ្លូន ដូចនេះបើចង់ធ្វើការសាងសង់លុះត្រាតែប្រជាពលរដ្ឋឲ្យលុយគាត់ចំនួន១០០០០០ដុល្លារទើបបាន តែបើមិនអញ្ចឹងទេនោះមិនអាចសាងសង់បានឡើយ ហើយក្នុងករណីប្រជាពលរដ្ឋនៅតែបន្តសាងសង់គាត់គំរាមថា នឹងហៅកម្លាំងប្រដាប់អាវុធ ចាប់ដាក់កុគដាក់ច្រវ៉ាក់មិនឲ្យនណាម្នាក់រូចខ្លូនឡើយ(ចង់ដឹងសាក់មើល) ។

61CE9797-8423-4E75-9211-F598414C275F

បងស្រីឈ្មោះ ស៊ុន មុំ អាយុ៥៧ឆ្នាំ ជាតំណាងប្រជាពលរដ្ឋជុំវិញបញ្ហខាង លើនេះនិយាយរៀបរាប់ប្រាប់ឲ្យដឹងថា ស្ពានថ្មចាក់បេតុងទំហំបណ្តោយប្រវែង១៩ម៉ែត្រ និងទទឹងប្រវែង៤ម៉ែត្រខាងលើនេះគឺជាការចំណាយថវិការរូមគ្នារបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិដើម្បីប្រើប្រាស់ជាសាធារណៈទុកជាសម្បត្តិរបស់រដ្ឋមិនមែនសំរាប់បំរើឲ្យផលប្រយោជន៏ ឲ្យបុគ្គលណាម្នាក់ឡើយ ហើយចំណុចដែលសាងសង់ស្ពាននេះក៏មិនមានការប៉ះពាល់លើដីកម្មសិទ្ធិឯកជនរបស់បុគ្គលណានោះដែរ គឺធ្វើឆ្លងអូរពីរផ្លូវម្ខាងទៅផ្លូវម្ខាងទៀតដែលមានស្រាប់តែប៉ុណ្ណោះ ។

AC957D2E-2369-4AC1-8B31-283038481764

ប៉ុន្តែគួរឲ្យចំឡែកនៅពេលបងប្អូនប្រជាពលរដ្ឋចាប់ផ្តើមរៀបចំកសាងស្ពានក៏ស្រាប់ឈ្មោះ លឹម សំអឿន ដែលជាអនុប្រធានភូមិនៅក្នុងតំបន់នេះផ្ទាល់បែរជាមកធ្វើការរារាំព្រមទាំងបានដឹកជញ្ជូនបង្គោលរបងថ្មយកមកបោះរាំងទប់ស្កាត់នៅចំពីមុខអូរលើផ្លូវសាធារណៈ ហើយស្រែកគំរាមថា ខ្លួនគេនឹងសាងសង់ផ្ទះបិទពីមុខផ្លូវមិនឱ្យបងប្អូនប្រជាពលរដ្ឋដើរឆ្លងកាត់ចេញចូលលើដីផ្លូវរបស់គេបានឡើយ ។

B6D7422E-FB16-492C-9F1C-A5AB19C86A1C

ប៉ុន្តែបើប្រជាពលរដ្ឋចង់ធ្វើស្ពាននេះដើរឆ្លងកាត់លើផ្លូវរបស់គេ លុះត្រាតែសហការគ្នាចូលលុយរួមគ្នារៃអង្គាសឱ្យបានចំនួន១០០០០០ដុល្លារយកមកប្រគល់ឱ្យរូបគេ ទើបរូបគេអាចពិចារណាអនុញ្ញាតឱ្យបន្តធ្វើស្ពានសម្រាប់ដើរឆ្លងកាត់បានបើនៅតែរឹងទទឹងមិនស្តាប់រូបគេនឹងចាប់ខ្លួនដាក់ទោសទណ្ឌជាមិនខានឡើយ នេះជារឿងពិតដែលបានកើតឡើងនៅរសៀល ថ្ងៃទី២២ខែ មករា ឆ្នាំ២០១៨ ថ្មីៗនេះ ៕

Loading...
Loading...