របួសដោយផ្លែឡាម៣០ថ្នេរ ក្នុងជម្លោះរឿងទារលុយចង់ការប្រាក់

  • 2018-01-24 14:43:45
  • Views 157

Shares

ភ្នំពេញ ៖ ស្ត្រី២នាក់ទំនាស់សំដីគ្នារឿងទៅទាលុយចងការ (លុយរាប់ប្រចាំថ្ងៃ) ក្លាយជាប្រើហឹង្សាដាក់គ្នាទៅវិញទៅមករងរបួសសងខាង។

079E2DA4-9295-458C-84D5-56E1988B2202

ហេតុការណ៍ខាងលើបង្ករភ្ញាក់ផ្អើកាកពីម៉ោង១៨និង០០នាទីល្ងាចថ្ងៃទី២៣មករា២០១៨នៅចំណុចផ្ទះជួលភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខរហូតដល់រសៀលថ្ងៃទី២៤មករា២០១៨ទើបសមត្ថកិច្ចហៅភាគីសងខាងមកកានមប៉ុស្តិ៍ដើម្បីសាកសួរ។

ភាគីទី១ ឈ្មោះឡុង ស្រីពៅ អាយុ២០ មុខរបរបំរើការKTVស្នាក់បន្ទប់ជួលចំណុចផ្ទះជួលភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។មានស្រុកកំណើតភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌឫស្សីកែវ (រងរបួសកដៃខាងឆ្វេងនិងកំពួនជើងខាងស្តាំនិងថ្ពាល់ខាងឆ្វេងដោយសារផ្លែលាមសរុបពេទ្យដេរចំនួន៣០ថ្នេរ)។

4E77DE9B-C2A5-49D6-8E3C-989930EA6232

ភាគីទី២ ឈ្មោះ ស៊ី ណាត អាយុ ៣៧ឆ្នាំមុខរបរបំរើការKTVស្នាក់នៅចំណុចផ្ទះជួលភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខមានស្រុកកំណើតភូមិតាវេឃុំត្រាំស្នាយស្រុកឈូកខេត្តកំពត (របួសថ្ពាល់ខាងស្តាំដោយសារក្រចក)។

ប្រភពពីភាគីទី២បានប្រាប់សមត្ថកិច្ចថាខ្លួនជាអ្នកចងការលុយរាប់ប្រចាំថ្ងៃដោយនៅមុនកើតហេតុគាត់ទៅទាលុយពីភាគីទី១ បន្ទប់ជាប់គ្នាខណៈនោះក៍មានទំនាស់សំដីនិងតឹងសសៃកដាក់គ្នាក្រោយមកក៍ឈានប្រើហឹង្សាទៅវិញទៅមកតែម្តងបណ្តាលអោយមានរងរបួសរៀងៗខ្លួន។

តាមភាគីទី១បានប្រាប់សមត្ថកិច្ចថានៅមុនកើតហេតុភាគីទី២បានទាលុយគាត់ពេលនោះគាត់បានប្រាប់ថាថ្ងៃទីមិនមានលុយអោយទេរងចាំស្អែកអោយចំនួន២ថ្ងៃឌុបតែម្តង (លុយខ្ចី៤០ម៉ឺនរាប់អោយមួយថ្ងៃ២ម៉ឺនរយ៉ះពេល២៤ថ្ងៃអស់)ក្រោយពីប្រាប់ អញ្ចឹងហើយភាគីទី២ដៀលត្មិះគាត់ដោយពាក្យអសុរសក៍ក្លាយជាទំនាស់ហឹង្សាតែម្តងក្រោយហេតុការកើតឡើងគាត់បានទៅពេទ្យដេររបួសហើយបានមកប៉ុស្តិ៍ដាក់ពាក្យបណ្តឹងរហូតដល់រសៀលថ្ងៃទី២៤មករានេះ សមត្ថកិច្ចបានហៅមកសាកសួរតែម្តង។ ក្នុងហេតុការបង្ករបួសខាងលើនេះភាគីទី១ បានប្តឹងទាមទាជម្ងឺចិត្តទៅលើភាគីទី១ចំនួន ១០០០ដុល្លាផង។

បច្ចុប្បន្នភាគីសងខាងសមត្ថកិច្ចកំពុងធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លានៅឡើយ៕

Loading...
Loading...