បញ្ជូន​គ្រូ​ស្រោច​ទឹក​ មក​តុលាការ​ហើយ

  • 2018-01-24 14:37:47
  • Views 120

Shares

ខេត្តកណ្តាល ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនលោកគ្រូស្រោចទឹកម្នាក់ដែលឃើញអ្នកជំងឺទំនង មានអារម្មណ៍ទើបលួងលោមរំលោភសម្រេចបានជាច្រើនដងមកសាលាដំបូងខេត្តកណ្តាលនៅរសៀលថ្ងៃទី២៤ ខែមករានេះ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ។

ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនខាងលើឈ្មោះ ឯក កុសល់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី(គ្រូស្រោចទឹក) មានទីលំនៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល ។

សូមបញ្ជាក់ថា ៖ នារីម្នាក់មានជំងឺប្រចាំកាយ ក៏បានទៅរកលោកគ្រូឱ្យព្យាបាលនិងស្រោចទឹកនៅក្នុងអាស្រមរយៈពេល២ថ្ងៃ ស្រាប់តែលោកគ្រូនោះ បានលួងលោមរំលោភរហូតសម្រេចជាច្រើនដង ហើយត្រូវនាងមកប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនលោកគ្រូកំហូចនោះ កើតឡើងកាលពីថ្ងៃទី២២ មករា ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ប្រភពបន្តថា មុនពេលកើតហេតុ នារីរងគ្រោះបានទៅមើលជំងឺនៅផ្ទះរបស់លោកគ្រូឈ្មោះឯក កុសល ។ លុះដល់វេលាម៉ោង១០យប់ ស្រាប់តែជននេះបានប្រាប់ថា កូនគេចូលរូបមកកាន់នាងហើយ ហើយជនង្ស័យក៏បានចាប់រំលោភនាងបានសម្រេចចំនួន២ដងក្នុងពេលមួយយប់ ។ បន្ទាប់មក ជនសង្ស័យនោះបានគំរាមថា បើមិនព្រម គឺបារមីកាច់ បងប្អូន ឪពុក ម្តាយនាងស្លាប់ទាំងអស់ ៕

673822FC-24BD-4C0A-B915-1321670CC755
746EE437-B456-4106-BB96-76DF9C72805A
59BFD330-38DC-4C3F-80D6-147CE8EB67C7
B367568B-264C-42C4-81F7-89266EE44250
0EF514E1-0CC4-4630-B2D3-88A76B7194F0
Loading...
Loading...