ម៉ែឪ​ឲ្យ​រៀន​យូរ​ៗ បែកគំនិត​ចេះ​ឆក់​ទូរស័ព្ទ​គេ !

  • 2018-01-24 14:31:31
  • Views 129

Shares

រាជធានីភ្នំពេញ ៖ សិស្សម្នាក់រៀនថ្នាក់ទី៩ និងម្នាក់ទៀតរៀនថ្នាក់ទី១០ នៃវិទ្យាល័យឫស្សីកែវ ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍ចតុមុខចាប់ឃាត់ខ្លួនបានភ្លាមៗ ខណៈដែលជនជាតិចិនមួយក្រុមមានគ្នា ៤នាក់កំពុងតែនាំគ្នាជិះម៉ូតូរ៉ឺម៉កកង់បី ហើយនិយាយទូរស័ព្ទម៉ាក iphone-xបណ្តើរនោះ ក៏ត្រូវពួកគេជិះម៉ូតូទៅធ្វើសកម្មភាពឆក់ និងទាញអូសធ្លាក់បណ្តាលឱ្យរងរបួសធ្ងន់ ហើយ ព្យាយាមេជិះម៉ូតូដួលនោះ។ ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៨ នៅខាងមុខគណៈកម្មាធិការរៀបចំបុណ្យជាតិ ផ្លូវលេខ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា ក្រុមយុវជនដែលបានជាប់ឃាត់ខ្លួនទាំង២នាក់មាន ទី១-ឈ្មោះ ចាង វិរិន អាយុ១៦ឆ្នាំ សិស្សថ្នាក់ទី១០ មានទីលំនៅផ្ទះលេខB11 ផ្លូវលំ ក្នុងសង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ និងទី២-ឈ្មោះ សួន តារាស័ក្ត អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្នុងសង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ ពួកគេទាំងពីរនាក់ រៀននៅវិទ្យាល័យឫស្សីកែវជាមួយគ្នា។ ចំណែកឯជនរងគ្រោះមានឈ្មោះ Keven អាយុ៥២ឆ្នាំ ជាភ្ញៀវទេសចរណ៍ បានរងរបួសដៃផ្នែកខាងស្តាំធ្ងន់ធ្ងរ។ តាមប្រភពដដែលបានប្រាប់បន្តទៀតថា មុនពេលកើតហេតុ បុរសជនជាតិចិនរងគ្រោះម្នាក់ រួមទាំងមិត្តភក្តិប្រុសស្រីចំនួន៣នាក់ទៀត បានជិះម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿង ក្នុងទិសដៅពីលិចទៅកើត ដោយដៃម្ខាងកាន់ទូរស័ព្ទម៉ាក iphone-x របស់គាត់មួយគ្រឿងនិយាយបណ្តើរផងដែរ។

លុះមកដល់ចំណុខខាងលើ ក៏ស្រាប់តែលេខមុខក្រុម ជនសង្ស័យទាំង២នាក់ជិះម៉ូតូម៉ាកLet’s ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១DE-៩៥៩៥ មូយគ្រឿង មកអែប ហើយធ្វើសកម្មភាពឆក់យក និង ទាញអូសបុរសជនជាតិចិនម្នាក់ខាងលើ បណ្តាលឱ្យធ្លាក់ ពីលើម៉ូតូរ៉ឺម៉កកង់បី ហើយម៉ូតូពួកគេក៏បានដួល ហើយចាប់បានទាំងពីរនាក់ភ្លាមៗតែម្តង ចំណែកឯទូរស័ព្ទមួយគ្រឿងនោះធ្លាក់បាត់ផងដែរ។ ក្រោយពេលកើតហេតុ បុរសជនជាតិចិនរងគ្រោះ ក៏បានមកដាក់ពាក្យប្តឹងនៅនគរបាលប៉ុស្តិ៍ចតុមុខ ដោយរបួសត្រង់ដៃ ខាងស្តាំម្ខាងធ្ងន់ពេក ក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ត។ ចំណែកឯក្រុមជនសង្ស័យទាំង២នាក់ ដោយមានការចង្អុល បង្ហាញពីសំណាក់ជនរងគ្រោះនោះ ក៏ធ្វើកំណត់ហេតុ និងបញ្ជូនទៅកាន់អធិការដ្ឋាន នគរបាល ខណ្ឌដូនពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

087BDC50-E230-4D51-B315-443250C183ED
0830A9D6-9679-4745-B2F7-A09929CD7EC8
FDA12568-B898-4993-8FB0-87BDCC7AA5ED
10B9917C-36F2-4CE2-A1D6-9E7CCB672CDA
945DE0B6-DE3B-46E0-9343-E0E279CA5417

 

Loading...
Loading...
Recently Posts