បុរស​ចំណាស់​ម្នាក់ ត្រូវ​ពស់​ស្រកា​ចឹក​ចំ​ប្រអប់ជើង​ឆ្វេង

  • 2018-01-24 14:26:17
  • Views 155

Shares

ខេត្តប៉ៃលិន ៖ បុរសម្នាក់រងរបួសធ្ងន់ ដោយត្រូវបានពស់ស្រកាចាស់ខាំ បណ្តាលឱ្យឈឺចុកចាប់ ហើមភ្លាមៗ ខណៈដែលជនរងគ្រោះនាំកូនចៅទៅចម្ការរបស់ខ្លួន ដើម្បីយកកាំបិតទៅកាប់ឆ្ការព្រៃ លុះពេលកំពុងតែកាប់ព្រៃសុខៗ ក៏ឈានជើងឆ្វេងជាន់ទៅពស់ បណ្តាលឱ្យខាំរងរបួសតែម្ដង។ ក្រោយមកត្រូវបានកូនប្រុសដឹកតាមគោយន្តកន្ត្រៃយកទៅផ្ទះ រួចក៏ដឹកតាមរថយន្តបន្ត ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនតែម្តង។

BC8AFF3C-4847-4588-95F9-91F2325A75A6

ហេតុការណ៍ពស់ខាំនេះបានកើតឡើង កាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចចម្ការតាផេន ក្នុងភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះដែលត្រូវពស់ចឹកនោះ មានឈ្មោះ តាប ឃឿន ហៅតាខាំ អាយុ៦០ឆ្នាំ មុខរបរធ្វើស្រែ មានប្រពន្ធឈ្មោះ លឹម ឡុង អាយុ៥៨ឆ្នាំ មានកូន៥នាក់ ប្រុស៣ ស្រី២នាក់។

A6492ADB-FCE5-438F-A4FD-1262BFE0FB1D

បើតាមប្រភពពីបុរស រងគ្រោះបានរៀបរាប់ក្នុងមន្ទីរពេទ្យឱ្យដឹងថា នៅពេលមុនកើតហេតុ គាត់បាននាំកូនៗ របស់គាត់បើក គោយន្តកន្ត្រៃដើម្បីទៅមើលស្រែនៅក្នុងចំណុច ភូមិឃុំកើតហេតុខាងលើ បន្ទាប់ពីទៅដល់ស្រែ គាត់ក៏នាំគ្នាចុះទៅកាប់ព្រៃ។ គាត់បន្តទៀតថា ពេលកំពុងតែកាប់ព្រៃបានពាក់កណ្ដាល ស្រាប់តែឈានជើងទៅលើស្មៅក្រាស ជាន់លើពស់ បណ្ដាលឱ្យខាំចំប្រអប់ជើងជាប់ ហើយភ្លាមៗនោះគាត់ក៏រត់ឡើងទៅលើគោយន្តស្រៃកហៅឱ្យកូនដឹកទៅផ្ទះ ដើម្បីបន្តទៅមន្ទីរពេទ្យ លុះដល់ផ្ទះស្រាប់តែសន្លប់មួយសន្ទុះ បន្ទាប់មកបានដឹងខ្លួនក៏ឱ្យប្អូនបង្កើត យករថយន្តដឹកបន្តទៅកាន់ មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ត្រីវបានគ្រូពេទ្យជួយសង្គ្រោះទាន់ពេល។

E65F6039-6837-437C-B3EE-A1C3A47F63E0

ចំណែកពស់មួយក្បាលនោះ ត្រូវបានកូនគាត់ និងអ្នកភូមិនាំតាមវាយ ហើយស្រាប់តែមានពស់មួយក្បាលទៀតអើតក្បាល បើកពពែបម្រុងដេញខាំក៏វាយងាប់ទាំង២ក្បាលតែម្តង ក្រោយមកទើបគេដឹងថា សត្វពស់១គូនេះ ជាពស់ញីឈ្មោល៕

Loading...
Loading...