ប្រើ​១ស្នៀតចង់ឱ្យប្រពន្ធមករក ប៊ិះក្ស័យជីវិតទៅហើយ

  • 2018-01-24 10:10:01
  • Views 121

Shares

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ក្រោយឈ្លោះប្រកែកជាមួយប្រពន្ធ ត្រូវប្រពន្ធរត់ទៅខេត្តសៀមរាបបាត់ លុះចង់ឱ្យប្រពន្ធត្រឡប់មកជួបខ្លួនវិញ ក៏បានអារដៃស្តាំបណ្តាលឱ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៤ មករា នេះ ស្ថិតនៅតាមបណ្តោយផ្លូវ១០៩ ត្រង់ចំណុចផ្ទះជួលគ្មានលេខជាន់ទី៣ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។

03052BA6-C970-49FE-9B65-0BA3E82E4182

យុវជនដែលអារដៃខ្លួនឯង ឈ្មោះពិសិដ្ឋ ហៅក្រៅយា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ ។ បើតាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍មនោរម្យបានឱ្យដឹងថា មុនពេលកើតហេតុ មានបងប្អូនជនរងគ្រោះ បានមករាយការណ៍ថា មានបងប្អូនដែលស្នាក់នៅផ្ទះជាន់ទី៣ ម្តុំផ្សារឌុយមិច តូចចិត្តឈ្លោះគ្នាជាមួយប្រពន្ធ កំពុងតែអារដៃបំរុងសម្លាប់ខ្លួន ។ ក្រោយមក សមត្ថកិច្ចក៏បានចុះទៅដល់ចំណុចកើតហេតុ បើកទ្វារបន្ទប់ឃើញអីវ៉ាន់និងខោអាវរាយប៉ាយពេញក្នុងផ្ទះ ។ ចំណែកជនរងគ្រោះ ដេកសន្លប់ស្តូកស្តឹងសុទ្ធតែឈាមពេញក្នុងផ្ទះ ។

2184B75D-A3F2-40D4-8213-8DE63508930F

ជនរងគ្រោះបានឱ្យដឹងដែរថា មូលហេតុដែលធ្វើឱ្យរូបគេដាច់ចិត្ត វាយបំបែកកញ្ចក់បង្អួចយក មកអារ.កដៃខ្លួនឯងនេះ ដោយសារតែខឹងឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ហើយប្រពន្ធបានរត់ទៅខេត្តសៀមរាបបាត់ហើយ រូបគេចង់ឲ្យប្រពន្ធត្រឡប់មករស់នៅជុំគ្នាវិញ។ ចំណែកម្តាយជនរងគ្រោះ ដែលរស់នៅខេត្តព្រះសីហនុ ពេលដែលឃើញកូនខ្លួនឯងផុសតាមហ្វេសបុក ក៏បានទូរស័ព្ទមកប្រាប់សាច់ញាតិ ដែលរស់នៅភ្នំពេញ ឱ្យជួយទៅមើលភ្លាមៗ ៕

2184B75D-A3F2-40D4-8213-8DE63508930F
Loading...
Loading...