ហៅ​សង្សារ​មក​នៅ​ជាមួយ ដូច​ឲ្យ​មក​រំលោភ​ប្អូនស្រី​ខ្លួន

  • 2018-01-24 10:01:37
  • Views 157

Shares

រាជធានីភ្នំពេញ ៖ ជនល្មោភកាមម្នាក់ទាក់ទងជាមួយបងស្រីជាស្ត្រីមេម៉ាយកូនមួយបានជាងមួយខែ ហៅមកស្នាក់នៅជាមួយបាន២យប់ ពេលបងស្រីចេញទៅធ្វើការបាត់ ចាប់ប្អូនស្រីអាយុ១៤ឆ្នាំរំលោភបានសម្រេច៣ដង ហើយគេចខ្លួនបានមួយថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនបាននៅវេលាម៉ោង០៩និង០៥នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

B0075D91-A3BA-4B43-B4B6-616588E7D556

ជនរងគ្រោះមានឈ្មោះ ផ.ស.ឃ ភេទស្រី អាយុ១៤ឆ្នាំ មុខរបរនៅផ្ទះ រស់នៅជាមួយបងស្រីផ្ទះជួលភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល ។ បងស្រីឈ្មោះ ផ.ស.រ អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលជាមួយប្អូនស្រី ជាស្ត្រីមេម៉ាយ មានកូនប្រុសអាយុជាងមួយឆ្នាំ (ប្តីរត់ចោល) ។ ចំណែកជនសង្ស័យមានឈ្មោះ អូន រី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទើបមកពីស្រុក នៅភូមិអូរចក ឃុំព្រៃខ្លា ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។

27F87491-D651-4E03-95EE-C798D5D09316

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ នៅយប់ថ្ងៃទី២១ ខែមករា ជនសង្ស័យខាងលើបានសម្រាកក្នុងបន្ទប់ជួលរបស់បងស្រីជនរងគ្រោះ ដោយដេកក្នុងបន្ទប់តែមួយ ហើយបងស្រីដេកជាមួយនាង ចំណែកជនសង្ស័យដេកតែឯងឆ្ងាយពីគ្នា លុះព្រឹកឡើងនៅវេលាម៉ោង០៦ ថ្ងៃទី២២ ខែឆ្នាំដដែល បងស្រីជនរងគ្រោះបានចេញទៅធ្វើការបាត់ នាងនៅមើលក្មួយប្រុសអាយុជាង១ឆ្នាំនៅផ្ទះជួល ឬឯជនសង្ស័យមិនទាន់មានការងារធ្វើនៅផ្ទះជាមួយនាង ឃើញមានឱកាសល្អជនសង្ស័យបានចាប់រំលោភនាងតែម្តង ដោយចាប់ឲ្យច្របាច់ដោះខ្ទប់មាត់ចាប់ស្រាតសំលៀកបំពាក់នាងរំលោភបានសម្រេចម្តង ។

លុះដល់ម៉ោង១០ព្រឹកថ្ងៃដដែល ជនសង្ស័យបានចាប់រំលោភម្ដងទៀត ហើយនៅវេលាម៉ោង៥ល្ងាចថ្ងៃដដែល ជនសង្ស័យបានចាប់រំលោភម្ដងទៀត សរុប៣ដង ។ ពេលដែលជនសង្ស័យចាប់នាងរំលោភរួចហើយ បានឲ្យប្រាក់នាងចំនួន១០ដុល្លារ តែនាងមិនបានយកទេ បន្ទាប់មកជនសង្ស័យបានចេញទៅក្រៅបាត់ លុះបងស្រីចេញមកពីធ្វើការវិញ នៅម៉ោង០៨យប់ ជនរងគ្រោះត្រូវជាប្អូនបានប្រាប់បងតាមដំណើររឿងខាងលើ តែជនសង្ស័យបានទៅដេកបន្ទប់ជួលអ្នកដ៏ទៃ ហើយគេចខ្លួនបាត់ ។

នៅព្រឹកថ្ងៃទី២៣ បងស្រីបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ដើម្បីឲ្យសមត្ថកិច្ចជួយឃាត់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ ។

តាមការរៀបរាប់របស់បងស្រី បាននិយាយថា គ្រួសាររបស់នាងក្រីក្រខ្លាំងណាស់ ជាកូនកំព្រាឪពុកម្តាយស្លាប់ចោលអស់តាំងពីប្អូននៅតូចៗ មានបងប្អូនចំនួន៨នាក់ ស្រី៤នាក់ និងប្រុស៤នាក់ រស់នៅជាមួយជីដូនដែលមានជីវភាពក្រលំបាក នាងជាស្ត្រីមេម៉ាយប្តីរត់ចោលតាំងពីនាងពពោះកូនបាន៥ខែមកម្ល៉េះ ហើយប្អូនប្រុស៣នាក់បានយកទៅដាក់មណ្ឌលកុមារកំព្រា ព្រោះគ្មានលទ្ធភាពចិញ្ចឹមប្អូនៗ ។

នាងធ្លាក់ខ្លួនជាស្ត្រីមេម៉ាយបានមកធ្វើការរោងចក្រក៏បានយកប្អូនស្រីមកមើលកូនឲ្យ ហើយរូបនាងទៅធ្វើការបានជាងមួយខែកន្លងមកនេះ នាងមានទំនាក់ទំនងស្នេហាជាមួយជនសង្ស័យតាមរយៈទូរស័ព្ទ ទើបតែពីរថ្ងៃមកនេះជនសង្ស័យអត់មានការងារធ្វើខំនឹកស្មានថាគេស្រឡាញ់រូបគាត់ស្មោះ ប៉ុន្តែទំនាក់ទំនងពួកគេមិនទាន់បានស៊ីជំរៅនៅឡើយទេ ក៏បានហៅឲ្យមកស្នាក់នៅជាមួយរូបគាត់បណ្តោះអាសន្នសិន ដូចយកស្រមោចដាក់ជិតស្ករអញ្ចឹង ។

បើតាមប្រភពព័ត៌មានពីនាយប៉ុស្តិ៍ចោមចៅ៣ បាននិយាយថា បន្ទាប់ពីជនរងគ្រោះដាក់ពាក្យបណ្ដឹងភ្លាម លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បានឲ្យបងស្រីត្រូវជាសង្សារ ធ្វើជាធ្នាក់ដើម្បីទាក់យកជនសង្ស័យមកជួប ហើយជនសង្ស័យស្មានតែជនរងគ្រោះមិនបានប្រាប់បងស្រី ក៏បានមកជួប ទើបត្រូវសមត្ថកិច្ចឃាត់បានតែម្តង ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ បានឃាត់ជនសង្ស័យមកប៉ុស្តិ៍ដើម្បីសួរនាំ ហើយជនសង្ស័យបានសារភាពថា ខ្លួនបានរំលោភជនរងគ្រោះខាងលើបានចំនួន២ដង មិនមែន៣ដងទេ បន្ទាប់កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ បានកសាងសំណុំរឿងបញ្ជូនទៅកាន់ជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕

Loading...
Loading...
Recently Posts