ក្មេងប្រុស​ម្នាក់ នាំគ្នា​ទៅ​ជិះទូក នៅក្នុង​ទឹក​បឹងត្របែក ស្រាប់តែ​លង់ទឹក​ស្លាប់

  • 2017-09-18 03:40:28
  • Views 284

Shares

ភ្នំពេញៈ កាលពីល្ងាច ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧  ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ បាននាំគ្នាទៅជិះទូក នៅក្នុងទឹកបឹងត្របែក ស្រាប់តែលង់ទឹកស្លាប់ បាត់អស់រយៈពេលជាង១ម៉ោង ទើបរាវរកឃើញនាំគ្នាសែងរលាក់ទឹកចេញពីពោះ ដើម្បីជួយសង្គ្រោះគ្រប់វិធី តែជាអកុសលក្មេងប្រុស តូចខាងលើបានដាច់ខ្យល់ស្លាប់ទៅហើយ ធ្វើឲ្យសាច់ញាតិយំបោកខ្លួន រហូតសន្លប់ជាបន្តបន្ទាប់គ្នា ព្រោះតែការក្តុលក្តួលចិត្តខ្លាំងពេក ស្ថិតនៅចំណុចលូទឹកស្អុយបឹងត្របែក ច្រកចូលផ្លូវ៥១៤ ក្រុមទី១ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

217308006

ក្រុងគ្រូសារជនរងគ្រោះ ក៏ដូចជាក្មេងប្រុសឈ្មោះ ធឿន ចាន់ថាណុន អាយុ១០ឆ្នាំ បានឲ្យដឹងថា ប្អូនប្រុសរបស់ខ្លួនដែលស្លាប់ខាងលើនេះ មានឈ្មោះ ធឿន ចាន់ថាមុន្នី អាយុ៨ឆ្នាំ ស្នាក់នៅផ្ទះលេខ២៥អា ផ្លូវ៥១៤ ភូមិ១ ក្រុម១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានឲ្យដឹងថា មុនពេលកើតហេតុ គឺខ្លួនទាំង២នាក់ បងប្អូនបាននាំគ្នាទៅជិះទូក នៅចំណុចទឹកស្អុយបឹងត្របែក លុះជិះបានមួយសន្ទុះ ស្រាប់តែជនរងគ្រោះជាប្អូនប្រុសចង់ជិះទូកមួយផ្សេងទៀត ដែលនៅជិតគ្នា ទើបក្មេងប្រុសជាបង បានហាមប្អូនមិនឲ្យជិះទេ តែប្អូនមិនស្តាប់ក៏ឆ្លងទៅជិះទូកមួយទៀត ទើបបណ្តាលឲ្យរអិលជើងធ្លាក់ចូលទៅក្នុងទឹកបណ្តាលឲ្យលង់ ទើបភ្លាមៗនោះក្មេងប្រុសជាបង បានរត់ទៅប្រាប់ឪពុកម្តាយ និងបងប្អូន ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាចុះជួយរាវរកក្មេងប្រុស អស់រយៈពេលជាង១ម៉ោង រកមិនឃើញ រហូតមកទល់ នឹងម៉ោង៦យប់ទើប អ្នកភូមិបង់សំណាញ់ជាប់ក្មេងប្រុសខាងលើ ក៏នាំគ្នាចុះស្រង់លើកដាក់អាវ រលាក់ទុក និងសង្កត់ទ្រូងដើម្បីជួយសង្គ្រោះជីវិត តែជាអកុសលក្មេងប្រុស បានស្លាប់បាត់បង់ជីវិតទៅហើយ ធ្វើឲ្យក្រុមគ្រួសារទួញសោកបោកខ្លួន រហូតសន្លប់បន្តបន្ទាប់គ្នាផងដែរ។

1-35

សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលជំនាញផ្នែកកោសល្យវិច័យ បានចុះមកធ្វើការពិនិត្យ សាកសពដល់កន្លែងកើតហេតុបានឲ្យដឹងថា សាកសពជនរងគ្រោះខាងលើនេះ ពិតជាស្លាប់ដោយសារតែលង់ទឹកពិតប្រាកដមែន ហើយបច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

217308003
217308004
Loading...
Loading...