បើកបរ​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន ជ្រុល​ទៅបុក​រថយន្ត​របួសធ្ងន់​ពីរ​នាក់​

  • 2018-01-24 09:55:20
  • Views 138

Shares

ខេត្តបាត់ដំបង ៖ ជនរងគ្រោះចំនួនពីរនាក់ បានជួបនឹងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ រហូតបង្កឱ្យ បាក់ដៃបាក់ជើង ខណៈដែលពួកគេទាំងពីរនាក់បានបើកបរម៉ូតូយ៉ាងលឿន បាត់ម្ចាស់ការក៏ជ្រុលទៅបុកនឹងកង់រថយន្តធំពីក្រោយយ៉ាងពេញទំហឹងតែម្តង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៨ និង ៤០ នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រវាងរថយន្តម៉ាកហ៊ីណូ ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A. 0170 ជាមួយនឹងម៉ូតូម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខ សៀមរាប 1Z-6999 បើកបរដោយឈ្មោះ យ៉ូ រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ គឺរថយន្ត និង ម៉ូតូនេះ បានបើកបរក្នុងទិសដៅច្រាសគ្នា លុះដល់ត្រង់ចំណុចកើតហេតុខាងលើដែលជាចំណុចផ្លូវកោង ក៏ស្រាប់តែម៉ូតូដែលកំពុងប្រើប្រាស់ល្បឿនលឿននេះ បានជ្រុលចង្កូតទៅបុកនឹងកង់រថយន្តផ្នែកខាងក្រោយ បណ្តាលឱ្យភាគីម៉ូតូទាំងពីរនាក់ដួលបោកទៅនឹងថ្នល់យ៉ាងពេញទំហឹងតែម្តង។

5B2E8E96-4C50-4C99-98B6-1CC2DF5A776B

ក្រោយពេលសមត្ថកិច្ចចុះទៅដល់ គឺអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ទៅហើយ ដោយឡែកអ្នកបើកបរម៉ូតូបានរងរបួសបាក់ដៃឆ្វេង រីឯអ្នករួមដំណើរជាមួយដែលមានឈ្មោះ វណ្ណា ភេទស្រី អាយុ៣៤ឆ្នាំ ក៏រងរបួសធ្ងន់ដែរ គឺអ្នកទាំងពីររស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

បច្ចុប្បន្នអ្នករបួសទាំងពីរនាក់ ត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ចំណែករថយន្ត និង ម៉ូតូក៏ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបួរ ជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយជាក្រោយ។

838EA22B-91F4-4ADB-AA72-F4E0421564F4
89A50A98-5F4F-4494-9308-52EBA6FDD308
E1740627-ECA2-4A1E-A8EC-A8C5068174E8
Loading...
Loading...
Recently Posts