នាំស្រីទៅដេកបន្ទប់ជួលផ្ទះសំណាក់ពេលដេកលក់ស្រីចាក់ប្លន់យកម៉ូតូជិះគេចខ្លួនបាត់

  • 2018-01-22 14:18:42
  • Views 304

Shares

ខេត្តកណ្តាល ៖ បុរសវ័យចំណាស់ម្នាក់ត្រូវមនុស្សស្រីចាក់ជាង១១កាំបិតប្លន់យកម៉ូតូមួយគ្រឿងជិះគេចខ្លួនបាត់បង្កឲ្យភ្ញាក់ផ្អើលកាលពីម៉ោង១៨ជាងថ្ងៃទី២២ខែមករា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់់ផ្ទះសំណាក់យីហោ សំណាងណាស់ ក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាម ស្រុកអង្គស្នួល ខេត្តកណ្តាល ។

die

នគរបាលបានឲ្យដឹងថា បើយោងតាមអត្តសញ្ញាណប័ណ្ណជនរងគ្រោះឈ្មោះ នួន សុភាព ហៅ នួន ភាព ភេទប្រុសអាយុ៥៨ឆ្នាំ មានមិខរបរជាថៅកែម៉ាស្សា និងជាអ្នកសារព័ត៌មានសម្លេងប្រជាជន ស្នាក់ភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ ម៉ូតូដែលបាត់បង់ម៉ាកសេ១២៥ពណ៌ខ្មៅ សេរី២០១៧ មិនចាំស្លាកលេខ។

បើយោងតាមឈ្មោះ ចែម ប៊ុនធី ជាអ្នក មើលថែផ្ទះសំណាក់បានឲ្យដឹងថា មុនពេលកើតហេតុម៉ោងជាង១២យប់ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងឌុបស្រីម្នាក់ចូលជួលបន្ទប់លេខ១១ជួលដេកជាមួយស្រីនោះ លុះដល់១៣ជាងបានគេនោះចេញមកខាងក្រៅរួចអង្គុយលើម៉ូតូរបស់ជនរងគ្រោះ រួចនិយាយទូតស័ព្ទមិនដឹងនិយាយទៅរកអ្នកណានោះទេ តែលឺនិយាយថា ឯងមិនស្គាល់កន្លែងហ្នឹងទេឬ អញ្ចឹងអញទៅយករួចក៏ចេញទៅបាត់ លុះមិនឃើញត្រឡប់មកវិញ ម៉ោងកើតហេតុអ្នកមើលថែ ផ្ទះមានការសង្ស័យក៏ទៅមើលឃើញទ្វារបន្ទប់រហើបរួចឃើញបន្ទប់រញេរញ៉ៃ ហើយបានឃើញបុរសរូបនោះដេកស្លាប់នៅក្បែរគ្រែ រួចបានរត់ទៅប្តឹងនគរបាល ឲ្យចុះមកពិនិត្យសាកសព។

បច្ចុប្បន្ននគរបាលកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់បំផុត ៕

26904195_1686214274775166_264152112193395188_n
19642458_1686214271441833_305645953569917887_n
26907227_1686214284775165_2749231148340304827_n
26907779_1686214298108497_4823735689290371296_n
Loading...
Loading...