យានយន្តដែលដឹកសំពីងសំពោង ហាក់មិនញញើតប៉ូលិសសោះ ! តើមកពីហេតុអី្វ?
- 2018-01-22 07:01:03
- Views 125
យានយន្តដែលដឹកសំពីងសំពោង ហាក់មិនញញើតប៉ូលិសសោះ ! តើមកពីហេតុអី្វ?
ខេត្តតាកែវ ៖ ដើម្បីឲ្យប្រជាពលរដ្ឋទូទៅគោរពច្បាប់ចរាចរណ៍ឲ្យបានល្អ បញ្ចៀសករណីគ្រោះជាយថាហេតុនោះ នគរបាលចរាចរណ៍ខេត្ត បានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរនៅលើផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ ។
ហើយករណីនេះផងដែរ ក៏មានមតិរិះគន់ថា កាលដែលនគរបាលដាក់ប៉ុស្តិ៍ត្រួតពិនិត្យច្បាប់ចរាចរណ៍នៅលើផ្លូវជាតិនេះ មិនមានប្រសិទ្ធភាពព្រោះតែទាំងយានយន្តដឹកទំនិញគ្រប់ប្រភេទដឹកសំពីងសំពោងខ្ពស់កប់ពពក នៅតែបន្តធ្វើចរាចរនៅលើផ្លូវជាតិបានដដែល ដោយយានយន្តទាំងអស់នោះ នៅពេលបើកដល់ចំណុចគោលដៅរបស់ប៉ុស្តិ៍ទាំងអស់នោះ បង់លុយឲ្យជាការស្រេច ដោយមិនបានចាប់ ឬឃាត់យកមកពិន័យឲ្យធ្ងន់ធ្ងរឡើយ ៕