នី​ឡា​ចោទ​ការ​ផ្សាយ​រឿងនាង​មាន​គូស្នេហ៍​ថ្មី​ជា​រឿងបំផ្លាញ​កិត្តិយស

  • 2018-01-22 06:49:19
  • Views 72

Shares

រាជធានីភ្នំពេញ ៖ កញ្ញានីឡា បានប្រតិកម្មចំពោះការចុះផ្សាយថា នាងបង្ហាញមុខគូស្នេហ៍ ក្រោយបែកបាក់គូដណ្តឹងដែលជាកូនប្រុសថៅកែល្ខោន និងចាងហ្វាងផលិតកម្មភី សុគន្ធី ។ប្រតិកម្មរបស់នីឡា បន្ទាប់ពីសារព័ត៌ក្នុងស្រុកជាច្រើនចុះផ្សាយជុំវិញគូស្នេហ៍ថ្មីរបស់នាងក្រោយបែកធ្លាយរូបថតស្និទ្ធស្នាលជាមួយបុរសប្លែកមុខរូបនោះតាមអ៊ីនធើរណេត។

ព័ត៌មាននេះត្រូវនីឡា ប្រតិកម្មខ្លាំង ដោយនាងចាត់ទុកជាការធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរូបនាងក្នុងនាមជាអ្នកសិល្បៈមួយរូប ។ នៅលើហ្វេសប៊ុករបស់ខ្លួននាពេល ថ្មីៗកន្លងមក នីឡា បានបង្ហោះសារថា«អំពើល្អរបស់ខ្ញុំពួក បងៗមានមើលឃើញខ្លះទេ ? ខ្ញុំដើរទាំងថ្ងៃក្ដៅដើម្បីរកថវិកាជួយដល់កុមារកំព្រា ខ្ញុំជួយចាស់ជរាដែលខ្វះខាត តើពួកបងមានបើកភ្នែកមើលដែរទេ ! ខ្ញុំធ្វើល្អ១០ខុសតែមួយសោះពួកបងចាប់ហែកខ្ញុំតែម្ដង ពេលខ្ញុំធ្វើល្អពួកបងឃើញហើយតែបងធ្វើមិនឃើញ មិនដឹង មិនលឺ តែបើធ្វើខុសអីមួយ បងដឹងឮច្បាស់ ។

ខ្ញុំថតរូបស្និទ្ធស្នាលជាមួយពួកម៉ាកបន្តិចបន្តួចបងថាខ្ញុំជាគូស្នហ៍នឹងគ្នា ខ្ញុំសុំសួរបន្តិច ? ខាងគ្រួសារបង ឬក៏ខាងបងប្អូនបង ឲ្យតែថតស្និទ្ធបន្តិចដឹងតែសង្សារឬ ! តែបើខាងបងប្អូនក្រុមគ្រួសារខ្ញុំវិញ គេមិនដែលប្រកាន់រឿងអត់ប្រយោជន៍អុីចឹងទេ បងៗ…! ខ្ញុំយល់ថាបងនិយាយអាក្រក់ពីខ្ញុំដើម្បីមុខរបររបស់បង ខ្ញុំយល់ ក៏ប៉ុន្តែមុខរបររបស់បងវាបំផ្លាញកិត្តិយសរបស់គេច្រើនណាស់ ។ ខ្ញុំខំសាងកេរ្តិ៍ឈ្មោះកិត្តិយសតាំងពីតូចមកដល់ពេលនេះ គឺលំបាកណាស់ ហេតុអីបងបំផ្លាញវាចេញពីខ្ញុំ បំផ្លាញកិត្តិយសគេដើម្បីមុខរបររបស់ខ្លួន សារទាំងអស់នេះផ្ញើជូន បងៗសារព័ត៌មានទាំងអស់ ឈប់ទៅបង not good ! » ។

ប្រតិកម្មរបស់នីឡា នេះធ្វើឡើងបន្ថែមពីលើការបកស្រាយរបស់ឪពុករបស់នាងគឺលោក សុវណ្ណរិទ្ធី ហៅតាវិចទ័រ ដោយលោកធ្លាប់បដិសេធដូចគ្នានេះដែរ ។

ក្រោយពេលព័ត៌មានចេញផ្សាយនោះនីឡា ហាក់មិនបានបញ្ជាក់ ភ្លាមៗទេ ទើបតែពេលនេះមានប្រតិកម្ម ។

បុរសម្នាក់នោះត្រូវមហាជនសង្ស័យថាជាគូស្នេហ៍ថ្មីរបស់នីឡា ព្រោះរូបថតបង្ហាញភាពស្និទ្ធស្នាលគ្នាប្លែកខុសពីមិត្តភក្តិធម្មតា ស្របពេលដែលនាងបានបង្ហាញការបែកបាក់គូដណ្តឹង ៕

26904196_1685931644803429_1080277071616182894_n
26805279_1685931648136762_4469582309906639114_n
27067357_1685931658136761_1126294533285475333_n
Loading...
Loading...