គ្រូពេទ្យ​ចាក់​ថ្នាំ​បន្តោង​សេរ៉ូម បណ្តាល​ឲ្យ​ម្តាយ​និង​កូន​ក្នុង​ផ្ទៃ ស្លាប់

  • 2017-09-18 03:35:53
  • Views 619

Shares

(ខេត្តបាត់ដំបង): ស្ត្រីពពោះគ្រប់ខែមកសំរាកសំរាលកូន នៅមន្ទីរពេទ្យពហុព្យាបាលសុវណ្ណ ស្លាប់បាត់បង់ជីវតទាំងម្តាយនិងកូនក្នុងផ្ទៃក្រុមគ្រូពេទ្យបានបង្ខមចាកថ្នាំនិងបញ្ច្រកថ្នាំពេទ្យបានប៉ុន្មានជិកន្លះម៉ោង ក៌ប្រត្តិកម្មថ្នាំបែក ពពុះទឹកមាត់និងហូរឈាមចេញតាមមាតប្រកាច់ស្លាប់តែម្តង។ ហេតុការណ៌នេះបានកើតឡើងនៅវេលាម៉ោង18:00នាទី ថ្ងៃទី16 ខែកញ្ញា ឆ្នាំ2017នៅមន្ទីរពហុព្យាបាលសុវណ្ណ ស្ថិត ក្នុង ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោក្រុង និខេត្តបាត់ដំបង។

die-mother-and-son

លោក ទង អេលីយ៉ា ភេទប្រុសអាយុ22ឆ្នាំ មុខរបរជាកម្មករ រស់នៅភូមិអូរតាពៅ ឃុំតាគ្រាមស្រុកបាណន់បាននិយាយថាៈគាត់បាននាំប្រពន្ធមកពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យសុវណ្ណនៅម៉ោង8,30នាទីថ្ងៃទី16ខែ9ឆ្នា2017 គ្រូពេទ្យពិនិត្យថាឈឺពោះកើតកូននៅ ពេល ល្ងាច ឬ យប់នេះ ។ គាត់បន្តថា ពេទ្យឱ្យ លេបថ្នាំ ប៉ុន្មានគ្រាប់ប្រពន្ធគាត់លេបថ្នាំរួចហើយនៅរយះពេលកន្លះម៉ោងក្រោយមកបែកទឹកភ្លោះគ្រូពេទ្យព្យួសេរ៉ូមនិងចាក់ថ្នាំ1ម្ជុល នៅភ្លៅខាងស្តាំ -គាត់សួរថាថ្នាំនេះថ្នាំអ្វី? គ្រូពេទ្យឆ្លើយថា ចាក់ ថ្នាំបំបាត់ការចុកចាប់ហើយដើរចេញទៅបាត់។ ប្រពន្ធគាត់ឈឺចុកចាប់កាន់តែខ្លាំងគាត់បានទៅហៅ គ្រូពេទ្យមក វិញ គ្រូពេទ្យនិយាយថា ត្រូវបញ្ជូនទៅបន្ទប់បងហ្កើតកូនរួចដាក់ខ្យល់អុកស៊ីសែន តែប្រពន្ធគា ត់កានតែខ្សោយខ្លាំង -គ្រូពេទ្យយកថ្នាំអំពូលកាច់រួចបូមសារាង ដាក់ បញ្ចូល ប្លោកសេរ៉ូម និងបានយកថ្នាំទឹកបាញ់បញ្ចូលក្នុងមាត់ ស្រា ប់តែគាត់ឃើញមានឈាមហូរចេញមកតាមមាត់និងឈាមកក។

21463155_179268025969323_8124025216559421976_n

-លោក សុវណ្ណ ម្ចាស់ មន្ទីរពេទ្យបានប្រាប់អោយដឹងតាមទូរសព្ទ័កាលពីល្ងាចថ្ងៃទី17ខែ9ឆ្នាំ2017ថា ស្ត្រីរងគ្រោះឈឺពោះសំរាលកូនហើយគាត់មានប្រវត្ត ជម្ងឺ ហឺត ដល់ពេល បែកទឹកភ្លោះ ការឈឺចាប់កាន់តែខ្លាំងទៅៗ ក៌ដង្ហក់ គាត់អាច គ្រោះថ្នាក់ ដោយសារ ទឹកភ្លោះជ្រៀតចូលក្នុងចរន្តឈាម ជាជម្ងឺកាច ធ្ងនធ្ងរ យ៉ាងណាក៏ ស្លាប់ដែរទោះបីយើងខិតខំជួយក៌ជួយមិនបាន រីឯក្រុមគ្រូពេទ្យ ក៌មិន បានធ្វើអ្វីដែរ។

21762004_179268042635988_1082070875164843651_n

និយាយ មូលហេតុ ទឹកភ្លោះចូលចរន្តឈាមទើបបណ្តាលអោយស្លាប់។
បើយោងតាមរបាយការណ៌របស់សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា កម្លាំងការិយាល័យបច្ចេកទេសនគរបាលខេត្តនិងកម្លាំងការិយាល័យព្រហ្មទណ្ឌ័កំរិតធ្ងន់កម្លាំងអធិកាស្រុក នគរបាលប៉ុស្តិរដ្ធ បាលតាគ្រាមក្រុមប្រឹក្សាឃុំរួមនិកម្លាំងជុំនាញពេទ្យខេត្តបានធ្វើកាត្រួតពិនត្យសាកសពស្ត្រីរងគ្រោះអ៊ុំសុភណ្ឌ័ភេទស្រីអាយុ42ឆ្នាំនៅក្រុមទី7ភូមិអូរតាពៅឃុំតាគ្រាមស្រុកបាណន់ដែលបានស្លាប់នៅមន្ទីរពេទ្យពហុព្យាល សុវណ្ណ នៅវេលាម៉ោងប្រហែល18,00ថ្ងៃទី16ខែ9ឆ្នាំ2017។ លទ្ធផល សាកសពមានហៀរទឹកមាត់លាយឈាម។
ប្រដាប់ភេទមានទឹករមអិលហូរលាយឈាម។
-ខ្នងដៃស្តាំមានស្នាម មុតមួយកន្លែងដោយវត្ថុ មុតស្រួច។
-កដៃស្តាំផ្នែកខាងក្នុង មានស្នាមមុត01កន្លែង ដោយវត្តុមុតស្រួចនិងមានឈាមហូរផង។
-ភ្លៅឆ្វេងផ្នែកខាង ក្រៅមានស្នាមមុតស្រួច 1កន្លែងដោយវត្ថុមុតស្រួច។
= សមត្ថកិច្ចបញ្ជាក់ថាៈ ក្រោយពីពិនិត្យសាកសពជនរងគ្រោះអ៊ុំសុភណ្ឌ័ រួចបានប្រគល់ ទៅ អោយឈ្មោះនង អេលី យ៉ាជាប្តីយកទៅធ្វើបុណ្យតាមប្រពៃណី ។
សូមបញ្ជាក់ថា ជនរង គ្រោះ ត្រូវបាន ប្តី នាំយកមកពិនិត្យផ្ទៃពោះដែលគ្រប់ខែនៅមន្ទីរពេទ្យ ពហុព្យាបាល សុវណ្ណ នៅបាត់ដំបង ហើយក៌បានស្លាប់នៅទីនោះបន្ទាប់ពីក្រុមគ្រូពេទ្យបានពិនិត្យនិងចាក់ថ្នាំ បណ្តោងសេរ៉ូម៕

Loading...
Loading...
Recently Posts