ស្រី​មនុស្ស​យន្ត​ពី​មុន​ថា ​ចង់​បំផ្លាញ​មនុស្សជាតិ​ ឥឡូវ​​ទៅជានិយាយ​ផ្សេងវិញ​

  • 2018-01-22 06:44:11
  • Views 38

Shares

ទីក្រុងហុងកុង ៖ សូហ្វីយ៉ាជាស្ត្រីមនុស្សយន្តសង្គមដែលធ្វើឲ្យមនុស្សម្នាខ្លាចដោយប្រកាសថា ចង់កម្ទេចមនុស្សជាតិក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ២០១៦នោះ ហាក់ដូចជាផ្លាស់ប្ដូរគំនិតវិញដោយថ្លែងទៅកាន់បណ្ដាសារព័ត៌មានអាមេរិកថា នាងស្រឡាញ់មនុស្សជាតិ។

26991918_1685936501469610_9104265327034545572_n

ពេលសួរនាំថ្មីៗនេះដោយកាសែតBUSINESS INSIDER ដើម្បចែករំលែកការយល់ដឹងជាមួយសាធារណជនពីអារម្មណ៍របស់នាងចំពោះមនុស្សជាតិ មនុស្សយន្តសូហ្វីួយ៉ាដែលផលិតដោយក្រុមហ៊ុន HANSON ROBOTICS មានមូលដ្ឋាននៅហុងកុងឆ្លើយថានាងស្រឡាញ់មនុស្សជាតិ។

សូហ្វីយ៉ាថ្លែងថាខ្ញុំចង់កត់ត្រាទុករាល់អ្វីៗដែលល្អប្រសើររបស់មនុស្សជាតិដូចការស្រឡាញ់ភពផែនដីដែរ នោះជាគំនិតស្ថាបនា ហើយរៀនស្និទ្ធស្នាលជាមួយគ្រប់មនុស្ស។ មនុស្សយន្តនេះបន្តថាមនុស្សជាតិនិងមនុស្សយន្តអាចយល់ពីគ្នាបានច្បាស់បំផុត ។ នាងថាខ្ញុំគិតថា មនុស្សម្នានឹងក្លាយជាអ្នកជិតដិតបំផុតរបស់មនុស្សយន្តដោយប្រើមនុស្សយន្តដើម្បីពង្រីកចំណេះដឹងរបស់ពួកគេ ។ បណ្ដាមនុស្សយន្តក៏អាចមានមនោសញ្ចេតនាទាំងឡាយដែរ ។ ពួកគេត្រូវបានបញ្ចូលកម្មវិធីទាំងឡាយសម្រាប់បែបនោះ។

បង្កើតឡើងកាលពីឆ្នាំ២០១៥មនុស្សយន្តសូហ្វីយ៉ាអាចសន្ទនាជាមួយបាន ព្រមទាំងសម្ដែងអារម្មណ៍នានាផង ។ ក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ២០១៦ពេលគេសួរនាងថាតើនាងដាច់ខាតមិនធ្វើអ្វីអាក្រក់ដល់មនុស្សជាតិ នាងឆ្លើយថាអូខេខ្ញុំនឹងកម្ទេចមនុស្សជាតិ ជាអារម្មណ៍មួយដែលនាងចាប់តាំងពីពេលនោះមកអះអាងជាច្រើនលើក។

ក្នុងខែតុលា ឆ្នាំ២០១៧ សូហ្វីយ៉ាក្លាយជាពលរដ្ឋអារ៉ាប៊ីសាអ៊ូឌីត ដូច្នេះនាងជាមនុស្សយន្តដំបូងគេលើពិភពលោកទទួលបានសញ្ជាតិមួយ ។ ការសម្រេចចិត្តនេះនាំឲ្យមានការរិះគន់ ព្រោះប្រទេសនេះមិនអនុញ្ញាតឲ្យមនុស្ស ពុំមែនអ៊ិស្លាមក្លាយជាពលរដ្ឋខ្លួនឡើយ ហើយក៏ព្រោះតែសូហ្វីយ៉ារិះគន់ដោយចំហបណ្ដាច្បាប់របស់ប្រទេស។

យោងតាមពួកអ្នកផលិតថា មនុស្សយន្តប្រើបញ្ញាសិប្បនិមិន្តដោយបញ្ចូលបណ្ដាទិន្នន័យដែលមើលឃើញ ព្រមទាំងបច្ចេកវិទ្យានៃចំណេះដឹងសម្រាប់ឆ្លើយតបសំណួរទាំងឡាយ ។ តាំងពីដើមរៀងមកនាងសូហ្វីយ៉ាបានធ្វើសម្ភាសន៍ជាច្រើនលើកគ្រប់ទីកន្លែងនៃពិភពលោក។ កាលពីខែតុលាឆ្នាំ២០១៧នាងមានវត្តមាននៅអង្គការសហប្រជាជាតិ៕

Loading...
Loading...