បុរស​ម្នាក់ បាក់ជើង និង​នារី​ម្នាក់ទៀត ផ្លោង​ជាង១០ម៉ែត្រ ជិះ​លឿន​បុក​ឡាន បុរស​ម្នាក់ ចេញមក​ក្អេងក្អាង​រករឿង​អ្នកសារព័ត៌មាន

  • 2018-01-22 02:29:20
  • Views 124

Shares

ភ្នំពេញៈ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨នេះ នៅចំណុចខាងមុខបុរីចំការមន តាមបណ្ដោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ រថយន្តស៊េរីទំនើប CHEVROLET បើកបត់ឆ្លងផ្លូវ ត្រូវប្រុសស្រី២នាក់ ជិះម៉ូតូធំឌុបគ្នាទៅបុកពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ បាក់ជើងស្ដាំ និងនារីម្នាក់ ដែលជិះពីក្រោយផ្លោងជាង១០ម៉ែត្រ របួសធ្ងន់ដូចគ្នា។

21462798_413478162421014_3045253244121454061_n

នារីរូបស្រស់ម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក CHEVROLET ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-2358 កំពុងបើកបត់ឆ្លងផ្លូវ ស្រាប់តែប្រុសស្រី២នាក់ ជិះម៉ូតូធំមួយគ្រឿងម៉ាក កាវ៉ាសាគី ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 1DC-6550 ជិះយ៉ាងលឿនទៅបុករថយន្តខាងលើពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ បាក់ជើងស្ដាំ និងនារីម្នាក់ ដែលជិះពីក្រោយផ្លោងជាង១០ម៉ែត្រ របួសធ្ងន់។ រីឯរថយន្តរងការខូតខាត ខ្ទេចស្តុបផ្នែកខាងមុខ។

ជនរងគ្រោះត្រូវបានរថយន្តគិលានសងង្គ្រោះគ្លីនិកឯកជន ដឹកទៅមន្ទីរពេទ្យភ្លាម។ ចំណែកនារីរូបស្រស់ទាំង២នាក់នោះ រង់ចាំសាច់ញាតិមកយក ស្រាប់តែមានបុរសម្នាក់ ស្រវឹងស្រាស្រឿងៗ ត្រូវជាបងប្អូនមកដល់កន្លែងកើតហេតុ គ្រាន់តែអ្នកសារព័ត៌មានសួរអ្នកដែលឃើញហេតុការណ៍ផ្ទាល់សោះ បែរជាចេញមកក្អេងក្អាងរករឿងអ្នកសារព័ត៌មានទៀត តែត្រូវបានគេឃាត់នាំចេញទៅឆ្ងាយបាត់។ រីឯនារីរូបស្រស់ជាអ្នកបើករថយន្ត CHEVROLET បានចុះពីលើរថយន្ត ហើយឡើងរថយន្តជាមួយមិត្តភ័ក្តទៅបាត់។
បច្ចុប្បន្នរថយន្ត និងម៉ូតូ ត្រូវបាននគរបាលជំនាញចរាចរណ៍ ចុះធ្វើការវាស់វែង រួចដឹកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់៕

26804803_413478122421018_858373167586336667_n
26904313_413478052421025_1018629249282735279_n
26993450_413478095754354_2971478397664682208_n
Loading...
Loading...
Recently Posts