ស្ដ្រី​ម្នាក់​ទាស់​ពាក្យសំដី​ជាមួយ​ប្ដី​រឿង​យក​ទូ​ស័ព្ទ ខឹង​ចិត្ត​ចងក សម្លាប់ខ្លួន

  • 2018-01-22 02:26:56
  • Views 151

Shares

ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ស្ដ្រីម្នាក់ទាស់ពាក្យសំដីជាមួយប្ដីរឿងយកទូស័ព្ទ ខឹងចិត្តចងកស្លាប់យ៉ាងអាណោចអាធ័ម នៅចំនុចផ្ទះរបស់ឈ្មោះ ឃិន សារី ភេទប្រុស ភូមិស្រយ៉ូវត្បូង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ករណីធ្វើអត្តឃាត (ចងក) ជនរងគ្រោះឈ្មោះ ជុក សុភី ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរ មេផ្ទះ រស់នៅភូមិ-សង្កាត់ កើតហេតុខាងលើ បានធ្វើអត្កឃាតចងកសម្លាប់ខ្លួននៅលើផ្ទះរបស់ខ្លួន មូលហេតុ÷ មានទំនាស់ពាក្យសម្ដីជាមួយប្ដីបញ្ហាប្ដីយកទូរស័ព្ទរបស់ខ្លួនប្រើ ហើយសពមានសភាពស្រវឹងស្រាមុនពេលធ្វើអត្តឃាត ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកុសល្យវិច័យ រួចប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

EC6565A5-404F-4A71-ACB6-C1C83D15047E

Loading...
Loading...
Recently Posts