ជិះ​ម៉ូតូ​លឿន​វ៉ា​ក់​អើ​នឹង​ឡាន ជាន់​ហ្វ្រាំង​ខ្លាំង​ជ្រុល​បណ្ដាល​ឲ្យ​ដួល​ខ្លួន​បោក​ក្បាល​នឹង​គល់ឈើ​សន្លប់​ស្ដូក

  • 2018-01-22 02:24:34
  • Views 96

Shares

ខេត្តសៀមរាប៖ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចមុខសាលាវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ក្នុងភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ សង សេ១២៥ សេរី ឆ្នាំ២០០៨ ពាក់ស្លាកលេខ សៀមរាប 1H0886 ចេញពីធ្វើការសំណង់ ត្រឡប់មកផ្ទះវិញ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានហ្វាអឹនិង រថយន្ដ មកពីមុន ក៏ជាន់ហ្វាំង ជ្រុល បណ្ដាលឲ្យដួលបោកក្បាលនិងគល់ឈើ រងរបួសធ្ងន់ ជនរងគ្រោះឈ្មោះ ឈុប ថ្លៃ ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ សមត្ថកិច្ចបានហៅរថយន្ដ សាម៉ុយ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តសៀមរាប។

ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចប្រមូលយកម៉ូតូទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុកប្រាសាទបាគង ជនរងគ្រោះ ពុំដឹងថា លោកមានវាសនាយ៉ាងណានោះទេ ៕

fw-8-6-768x432
fw-1-57-768x432

fw-2-50-768x432
fw-3-40-768x432
fw-7-11-768x432
Loading...
Loading...