ប្រពន្ធ​ស្រែកយំ​មិន​សុខចិត្ត ព្រោះ​សុខ​ៗ​បាញ់​ប្តី​របស់​នាង​ស្លាប់

  • 2018-01-22 02:21:35
  • Views 180

Shares

រាជធានីភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ចោមចៅ២ និងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបសង្វៀនជល់មាន់ផ្ទុះអាវុធជាច្រើនគ្រាប់ត្រូវបុរសម្នាក់ត្រូវ២គ្រាប់ដួលស្លាប់នៅលើផ្ទះជួលជាន់ទី៣តែម្តង ធ្វើឱ្យស្ត្រីជាប្រពន្ធយំសោកបោកខ្លួននិងប្រាប់ថា នាងមិនសុខចិត្តទេ និងសំណូមពរឲ្យនគរបាលមានការទទួលខុសត្រូវចំពោះការស្លាប់របស់ប្ដីនាង ព្រោះនៅសុខៗមកបាញ់សម្លាប់ប្ដីនាងបែបនេះ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយផ្សារកាណាស៊ីធី ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

26903871_1684991671564093_5543744599362215216_n

បុរសរងគ្រោះនោះឈ្មោះ សៀក រ៉ន អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅឃុំដុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយត្រូវគ្រាប់កាំភ្លើង២គ្រាប់ចំបំពង់កស្លាប់ និងមានប្រពន្ធឈ្មោះ នុប ផាន្នី អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានទីលំនៅក្នុងភូមិសែនឱក ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ ទាំង២នាក់ប្ដីប្រពន្ធមានកូនប្រុសម្នាក់ និងកូនស្រីម្នាក់រស់នៅក្នុងបន្ទុកគ្រួសារ ហើយសព្វថ្ងៃស្នាក់នៅបន្ទប់ផ្ទះជួលកើតហេតុខាងលើ។

26904459_1684991688230758_6984369944822975431_n

បើតាមប្រជាពលរដ្ឋបាននិយាយថា មុនកើតហេតុក្រោយពីត្រឡប់មកពីទិញម្ហូបវិញ បុរសរងគ្រោះបានឡើងទៅឈរនៅមុខបន្ទប់ផ្ទះជួល ខណៈនោះមានកម្លាំងនគរបាលបានចុះទៅបង្ក្រាបសង្វៀនជល់មាន់ និងអាប៉ោងនៅក្បែរនោះ ហើយក៏មានការផ្ទុះអាវុធជាច្រើនគ្រាប់ដើម្បីចាប់អ្នកលេងល្បែង ស្រាប់តែត្រូវជនរងគ្រោះចំបំពង់ក២គ្រាប់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ប៉ុន្តែក្រោយពេលកើតហេតុនគរបាលបានស្រែកតាមវិទ្យុទាក់ទងហៅរថយន្តសង្គ្រោះឲ្យទៅដឹកជនរងគ្រោះទៅពេទ្យដោយនិយាយថា ពេលឮស្នូរគ្រាប់កាំភ្លើងធ្វើឲ្យជនរងគ្រោះស្លុតពេកខ្យល់គទៅវិញ។

ប្រភពដដែលបានបន្តទៀតថា ពេលនោះរថយន្តពេទ្យបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ប៉ុន្តែជាអរកុសលពេទ្យប្រាប់ថា ស្លាប់ហើយ ទើបដឹកត្រឡប់ទៅកាន់ឈាបនដ្ឋានវត្តពោធិ៍ចិនតុង ដើម្បីឲ្យនគរបាលដោះស្រាយ និងពិនិត្យកោសល្យវិច័យ៕

26805359_1684991741564086_1786824114228208764_n
26904680_1684991724897421_6850613913584775246_n

 

Loading...
Loading...
Recently Posts