ពុទ្ធោ​ ! សែក​គ្មាន​ទឹកប្រាក់​ជាង​២០​ម៉ឺន​ដុល្លារ

  • 2018-01-22 02:18:15
  • Views 131

Shares

ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់ត្រូវបានចាប់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងក្បែរច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង កាលពីវេលាម៉ោង១៣និង០៥នាទី ថ្ងៃទី២១ មករានេះ ក្រោយពីចេញមូលប័ត្រគ្មានសាច់ប្រាក់កាលពីឆ្នាំ២០១៦។ ហើយជនសង្ស័យត្រូវចាប់ខ្លួនក្រោយតុលាការខេត្តចេញដីការបង្គាប់ឱ្យចាប់ខ្លួនចុះលេខ៣៥៤.ចស”ដ”/២០១៧ ដោយចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាបលោក លឹម សុគន្ធារ៉ា ចេញថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

26804611_1685136694882924_2570156148100037817_n

ប្រភពព័ត៌មានឱ្យដឹងថា ជនជាប់ចោទឈ្មោះ អេង បញ្ញាឬទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទសមគំនិតក្នុងអំពើចេញមូលប័ណ្ណប័ត្រគ្មានសាច់ប្រាក់ប្រព្រឹត្តនៅខេត្តសៀមរាបកាលពីថ្ងៃទី៥ វិច្ឆិកា ២០១៦។

ប្រភពព័ត៌មានឱ្យដឹងទៀតថា ជនជាប់ចោទនេះមានទំនាក់ទំនងលើអាជីកម្មជាមួយក្រុមហ៊ុនមួយដែលមានក្រុមម្ចាស់ភាគហ៊ុននៅខេត្តសៀមរាប ក្រោយមកជនជាប់ចោទបានចេញមូលបប័ណ្ណប័ត្រគ្មានសាច់ប្រាក់ក្នុងទំហំទឹកប្រាក់ជាង២០ម៉ឺនដុល្លារទៅឱ្យភាគីក្រុមហ៊ុនដើមបណ្តឹង តែដោយសារមូលប័ណ្ណប័ត្រនោះគ្មានសាច់ប្រាក់ភាគីក្រុមហ៊ុនបានដាក់ពាក្យប្តឹងទៅស្ថាប័នតុលាការ ដើម្បីទាមទារយុត្តិធម៌។

26994393_1685136691549591_6140420204697173298_n

ទាក់ទិនករណីខាងលើនេះ ត្រូវបានអូសបន្លាយពេលវេលាជាច្រើនឆ្នាំរហូតនៅថ្ងៃទី១៤ វិច្ឆិកា ២០១៧ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តចេញដីការបង្គាប់ឱ្យកម្លាំងសាធារណៈស្រាវជ្រាវរកចាប់ខ្លួន និងនាំបុគ្គលនេះទៅកាន់ពន្ធនាគារ ឬមណ្ឌលឃុំខ្លួន។

មន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានឱ្យដឹងថា ជនសង្ស័យខាងលើត្រូវបានចាប់ខ្លួននៅច្រកអន្តរជាតិត្រពាំងគ្រៀល ខណៈពេលបម្រុងឆ្លងទៅប្រទេសឡាវកាលពីរសៀលថ្ងៃទី២១ មករា ២០១៨។ ក្រោយការចាប់ខ្លួនជនសង្ស័យនាំមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ហើយបច្ចុប្បន្ននេះជនជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ប្រគល់ជូនទៅកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕

Loading...
Loading...
Recently Posts