តារាចម្រៀង​ស្រី​ម្ចាស់​បទ​«Zombie»​ស្លាប់​ហើយ

  • 2018-01-22 02:15:35
  • Views 19

Shares

«BBC»ផ្សាយថាលោកស្រីDolores O’Riordanជនជាតិអៀរឡង់ តារាចម្រៀងនៅក្រុម«The Cranberries»ជាម្ចាស់បទ«Zombie»និង«Linger»ដ៏ល្បីនៅក្នុងអំឡុងទសវត្ស៩០បានស្លាប់បាត់បង់ជីវិតក្នុងអាយុ៤៦ឆ្នាំ កាលពីថ្ងៃទី១៥ មករា ២០១៨ នៅក្រុងឡុងដ៍ ចក្រភពអង់គ្លេស ។

26805251_1685690414827552_3627386059920330665_n

លោកស្រីDolores O’Riordanរស់នៅក្រុងឡុងដ៍ក្នុងរយៈពេលខ្លី និងមិនទាន់មា នរបាយការណ៍លំអិតស្តីពីការស្លាប់នោះទេ ។ បច្ចុប្បន្នក្រុមគ្រួសារកំពុងកាន់ទុក្ខ ។

ក្រុមតន្ត្រី«The Cranberries»បានទទួលការពេញនិយមពីថ្នាក់អន្តរជាតិ ដោយមានបង្ហាញអាល់ប៊ុម«Everybody Else Is Doing It, So Why Can’t We?»នៅក្នុងឆ្នាំ១៩៩៣ និងលក់បានជាង៤០លានបន្ទះនៅទូទាំងពិភពលោក ។ នៅឆ្នាំ២០១៧ ក្រុម«The Cranberries»បានប្រកាសសម្តែងតន្ត្រីទេសចរណ៍នៅអឺរ៉ុប អង់គ្លេស និងសហរដ្ឋអាមេរិក ។

នៅក្នុងខែឧសភា ២០១៧ តន្ត្រីទេសចរណ៍ត្រូវប្រកាសលុបចោលដោយសារបញ្ហាសុខភាពរបស់លោកស្រីDolores O’Riordan ៕

Loading...
Loading...