នារី​​អាយុ​18​ឆ្នាំ​ម្នាក់ប្រកាស​លក់ព្រហ្មចារី​យក​ប្រាក់សម្រាប់​សិក្សា និង​ចិញ្ចឹម​ក្រុម​គ្រួសារ

  • 2018-01-22 02:10:47
  • Views 100

Shares

តារាបង្ហាញម៉ូដអាយុ១៨ឆ្នាំម្នាក់បានប្រកាសលក់ព្រហ្មចារីយកប្រាក់សម្រាប់សិក្សា និងចិញ្ចឹមក្រុមគ្រួសារ ។ នាងមិនបានឱ្យក្រុមគ្រួសារដឹងទេព្រោះឪពុកម្តាយពិតជាស្លុតចិត្តប្រសិនបើបានដឹងរឿងនេះ ។

19961358_1685692338160693_9041203417880055659_n

នាង Niclke ជនជាតិអ៊ីតាលីអាយុ១៨ឆ្នាំមានរូបរាងមុខមាត់ស្រស់ស្អាត មានក្តីស្រមៃចង់រៀនបន្តផ្នែកពាណិជ្ជកម្ម ឬជំនួញនៅមហាវិទ្យាល័យខេមប្រ៊ីដ ចក្រភពអង់គ្លេស ប៉ុន្តែក្រុមគ្រួសារជាអ្នកក្រ ចំណែកប្រាក់ចំណូលពីអាជីពសិល្បៈមិនគ្រប់គ្រាន់ទេ ដូចនេះហើយទើបសម្រេចចិត្តរកប្រាក់ដោយវិធីសាស្ត្រថ្មីពោលគឺលក់ព្រហ្មចារី ។

«The Sun» ផ្សាយកាលពីពេល ថ្មីៗកន្លងមកថា នាងNicole យល់ច្បាស់ថា ព្រហ្មចារីរបស់នារីគឺមានតម្លៃតាំងពីនាងមានអាយុ១៦ឆ្នាំ ដោយកាលណោះនាងបានសេពគប់ជាមួយបុរសម្នាក់ គេមានអាយុច្រើនជាងខ្លួនច្រើនឆ្នាំ ហើយគេចង់រួមរ័កជាមួយនាង ។

26907257_1685692334827360_3631938192235042301_n

គេបាននិយាយថា ស្រឡាញ់ណាស់ ចង់រស់នៅជាមួយនាងរហូតអស់មួយជីវិត ប៉ុន្តែរូបនាងបានតាំងចិត្តថានឹងថែរក្សាភាពបរិសុទ្ធទុករហូតដល់ថ្ងៃរៀបការ ។ កាលនោះនាងនៅក្មេង និងមានភាពតក់ស្លុតបំផុត មិនចង់សេពគប់បុរសឱ្យខូចព្រហ្មចារីទេ ។

នាង Nicole ចង់រៀនបន្ថែមនៅឯមហាវិទ្យាល័យខេមប្រ៊ីដ ទើបចាប់់ផ្តើមស្វែងរកចំណូលដោយខ្លួនឯង ដើម្បីមានដើមទុនបន្តការសិក្សា ។

នៅពេលអាយុគ្រប់១៨ឆ្នាំ នាងNicoleប្រកាសលក់ព្រហ្មចារីតាមរយៈវេបសាយElite Models VIP ដើម្បីបានជួបបុរសនៅទូទាំងពិភពលោក ។ នៅក្នុងវេបសាយនេះមាននារីប្រកាសលក់ព្រហ្មចារីចំនួន៥នាក់ រីឯNicole បានទទួលការពេញចិត្តខ្ពស់ដោយមានបុរសជាច្រើនចាប់អារម្មណ៍ ។ បច្ចុប្បន្នមុនអ្នកផ្តល់តម្លៃ១លានអឺរ៉ូ ប៉ុន្តែនាងនៅមានជំនឿចិត្តថាបុរសដែលឈ្នះលើការដេញថ្លៃនេះនឹងប្រតិបត្តិលើរូបនាងយ៉ាងល្អ ។

នាង Nicole បញ្ជាក់ថា «ព្រហ្មចារីរបស់ខ្ញុំនឹងក្លាយជាទំនិញរបស់អ្នកមានប្រាក់ខ្ពស់ ប៉ុន្តែប្រសិនបើខ្ញុំចុះសម្រុងនឹងគេមិនបាន ខ្ញុំអាចជ្រើសយកអ្នកផ្សេងបន្ត ។

ខ្ញុំមានអារម្មណ៍ថាបុរសដែលយល់ព្រមចំណាយប្រាក់ច្រើនសម្រាប់ខ្ញុំ គឺជាមនុស្សមានក្តីមេត្តាករុណា ហើយខ្ញុំគិតថាយើងនឹងមានពេលវេលាល្អនៅរួមគ្នា ។

ម្យ៉ាងទៀតមិនចង់ឱ្យឪពុកម្តាយបានដឹងពីរឿងនេះទេ ព្រោះពួកគាត់ជាមនុស្សតឹងរ៉ឹងគ្មានថ្ងៃយល់ព្រមឱ្យខ្ញុំប្រតិបត្តិបែបនេះឡើយ រីឯមិត្តភក្តិរបស់ខ្ញុំក៏គ្មាននរណាម្នាក់ដឹងដែរ ។ ប្រសិនបើអ្នកនៅផ្ទះបានដឹង ពួកគេប្រហែលខូចចិត្តជាក់ជាមិខាន »៕

Loading...
Loading...