កំពុងសប្បាយជាមួយល្បែង ស្ទួចខ្លងប្រេងកូឡា ប៉ូលីសមកដល់បាតជើងស ព្រាត ចាប់បានមេ២នាក់

  • 2018-01-22 02:05:05
  • Views 77

Shares

រាជធានីភ្នំពេញ ៖ ថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វសក័ ពុទ្ទសករាជ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២១ និង០០នាទីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនិរោធ ខណ្ឌច្បារអំពៅ បានបង្រ្កាបឃាត់ខ្លួនជនសង្ស័យ០២នាក់ជាក់ស្តែង ពីបទបើកល្បែងស៊ីសងខុសច្បាប់ (ស្ទួចខ្លងប្រេងកូឡា) នៅរោងកម្មករសំណង់ ស្នាក់នៅបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

27072372_1685710168158910_79953331381102858221_n

ជនសង្ស័យ០២នាក់៖ ១-ជនសង្ស័យឈ្មោះយឹម ច្រឹប ភេទស្រី អាយុ៤៩ឆ្នាំ ជាតិខ្មែរ មុខរបរបើកល្បែងស៊ីសង ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវលេខ៨០ ភូមិ២៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ២-ជនសង្ស័យឈ្មោះពេជ្រ ស្រីខួច ភេទ ស្រី អាយុ២០ឆ្នាំ ជាតិខ្មែរ មុខរបរ ភ្នាក់ងារ ស៊ីសង ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ ដកហូតបានវត្ថុតាងរួមមាន ៖ ធុងសម្រាប់ស្ទួចខ្លងប្រេងកូឡា១, គ្រាប់ខ្លង ប្រេងកូឡា១២គ្រាប់, ក្រណាត់កៅស៊ូក្រាល ចាក់លេខ១ផ្ទាំង, លុយ ១៦ ៥០០រៀល, ខ្សែដៃប្លាកទីន១ខ្សែ, ចិញ្ជៀនប្លាកទីនដាំត្បូងពណ៌ស១វង់, ចិញ្ជៀនកាឡៃ២វង់,ខ្សែ ជើងប្លាទីន១ខ្សែ និងកាបូបពណ៌ក្រហម១។ ចំណែកអ្នកលេងល្បែងបានរត់គេចខ្លួនបាត់អស់នៅពេលសមត្ថកិច្ចយើងចុះទៅដល់។

27072372_1685710168158910_7995333138110285821_n

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

Loading...
Loading...