យុវជន២នាក់ជិះ​ម៉ូតូ​ប្រដេញ​គ្នា ហើយ​ជ្រុល​ទៅបុក​រថយន្តគេ​ពីក្រោយ បណ្តាលអោយដួលបោកក្បាលស្លាប់ទាំង២នាក់

  • 2017-09-18 03:27:42
  • Views 230

Shares

ព្រៃវែងៈ ហេតុការណ៍នេះ កើតឡើងនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវជាតិលេខ៨A ស្ថិតក្នុងភូមិពានភ្លើង ឃុំស្មោងជើង ស្រុកកំចាយមា ខេត្តព្រៃវែង។

21557952_349704568822495_120588173952144541_n

ជនរងគ្រោះដែលបាត់បងជីវិត ទី១.ឈ្មោះ វ៉ាន់ កាក់ អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃត្បែង ឃុំត្របែក ស្រុកកំចាយមា និងទី២.ឈ្មោះ ស៊ន សាន់ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃភ្លាំង ឃុំដំរីពូន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

21557877_349704622155823_551700157679420793_n

មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ខាងលើ ជិះម៉ូតូប្រដេញគ្នា។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុកគូថរថយន្តមិនស្គាល់ម៉ាក១គ្រឿង បណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

21558630_349704608822491_1654125322660048644_n

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរផ្លូវគោក ចុះធ្វើការវាស់វែង ចំណែកសាកសពជនរងគ្រោះទាំង២នាក់ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

21743221_349704582155827_8179354927465194360_n
21751385_349704572155828_7399885574650480735_n
Loading...
Loading...