ស្លាប់ និងរបួសធ្ងន់ម្នាក់ ក្នុងករណីគ្រោះថ្នាក់រវាងរថយន្ត LUXUS បុកម៉ូតូ នៅមុខបុរី លឹម ឈាងហាក់

  • 2018-01-22 01:56:42
  • Views 56

Shares

ភ្នំពេញ ៖ បុរស២នាក់ ត្រូវបានរថយន្តលុចសុីសបុកស្លាប់ម្នាក់ និងរងរបួសមួយនៅមុខបុរី លឹមឈាងហាក់ អូឌឹម តាមបណ្តោយផ្លូវជាតិលេខ៤ បង្កអោយមានកាភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង៥០នាទី ថ្ងៃទី២១ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិអូឌឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។ឈ្មោះជនរងរបួសនិងអ្នកស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

26907370_1685716518158275_5107340036406473025_n

ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា មុនដំបូងគេឃើញបុរស២នាក់ជិះម៉ូតូឌ្រីម១២៥ សេរី០១៥ពណ៌ខ្មៅមានស្លាកលេខ ភ្នំពេញFT-0704 ជិះគ្នា២នាក់យ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ៤ទឹសដៅពីកើត ទៅលិច ខណៈ មកដល់ចំនុចមុខបុរីលឹម ឈាងហាក់ អូឌឹម ជាកន្លែងកើតហេតុក៏បាន បុកជាមួយរថយន្តលុចសុីសពណ៌ ស្ករ មានស្លាកលេខភ្នំពេញ2N-8877 បើកដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងបើកយ៉ាងលឿនតាមបណ្តោយជាតិលេខ៤ ទឹសដៅពីលិចទៅកើត បានបុកម៉ូតូបណ្តាលអោយរងរបួសម្នាក់ស្លាប់ម្នាក់ក្រោយពីបញ្ចូនទៅមន្ទីពេទ្យ។

26991682_1685716511491609_6189587133763201618_n

ម្ចាស់រថយន្តបានបើករត់ចូលក្នុងបុរីសែនមនោរម្បហើយទុកឡានចោលរត់បាត់ស្រមោល។

ក្រោយមកសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុក៏ស្ទូចយករថយន្ត និងម៉ូតូទៅរក្សាទុក ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ៕

 

26904257_1685716508158276_8952468826200087065_n
26903680_1685716514824942_4312051392540505505_n
Loading...
Loading...