ចាប់បាន សំបុកស្រ្តីរកស៊ីផ្លូវភេទ FAKE ឈាមអន្ទង់ ជាឈាម ព្រហ្មចារី ធានា ថានៅ ហ្ស៊ីន

  • 2018-01-20 07:30:57
  • Views 475

Shares

ស្ទើរតែមិនគួរអោយជឿ ៖ ក្រុមស្រ្តីរកស៊ីផ្លូវភេទ ដោយប្រយោលមួយក្រុម មកពីទីក្រុង Xuzhou ខេត្ត Jiangsu ប្រទេសចិន ថ្មីនេះ ត្រូវបានមន្រ្តីប៉ូលីសចេញយុទ្ធនាការបង្ក្រាបឈានទៅដល់ការចាប់ឃាត់ ខ្លួន បន្ទាប់ពីទទួលបាន សេចក្តីរាយការណ៍ ពីពលរដ្ឋក្នុងស្រុក ។

50-25-07-2015--10-36-08

យោងតាមភ្នាក់ងារសារព័ត៌មានរដ្ឋចិន អោយដឹងថា បណ្តាញស្រ្តីរកស៊ីផ្លូវភេទ  ដោយប្រយោលមួយ ក្រុមនេះ ពួកគេអាចទាក់ទងភ្ញៀវអទិភាពបាន តាមរយៈបណ្តាញសង្គមចិន រួមមានដូចជា WeChat, QQ និង MoMo ជាដើម ពោល ជាការទាក់ទងស្នើផ្តល់ជូនសេវាកម្មសិចដល់  ភ្ញៀវ ធានាបានថា នៅ ព្រហ្មចារី ក្រោម លេស យកប្រាក់ទៅព្យាបាលជម្ងឺរបស់ម្តាយ ។

52-25-07-2015--10-35-37

ក្រោយទទួលបាន សេចក្តីបំភ្លឺពីពលរដ្ឋក្នុងស្រុក មន្រ្តីប៉ូលីសបានប្រើប្រាស់  រនុកក្នុងរបស់ខ្លួន ដើរតួ ជាភ្ញៀវ ឈានទៅទាក់ទងដោយផ្ទាល់ ជាមួយនឹងសមាជិកម្នាក់ នៃ   ក្រុមស្រ្តី  រកស៊ីផ្លូវភេទដោយប្រ យោលមួយក្រុមនេះ គឺនាង Liu តាមរយៈ WeChat ។ នាង Liu ត្រូវបានចាប់ឃាត់ខ្លួន នៅពេលដែល រនុកក្នុងប៉ូលីស ទៅតាមការណាត់ជួប បន្លំជាភ្ញៀវស្វែងរក សេវាកម្ម ផ្លូវភេទ ។ វ័យ ២៥ ឆ្នាំ នាង Liu ស្រាយបំភ្លឺដល់ មន្រ្តីប៉ូលីសអោយដឹងថា ៖ នាងឈានទៅបម្រើការងារមួយនេះបន្ទាប់ពីមានការណែ នាំដោយផ្ទាល់ពីសំណាក់មិត្តភក្កិស្រីម្នាក់ ពីស្រុក   កំណើត Chongqing ។  យោងតាមសម្តីនាង Liu ហោចណាស់ ស្រ្តី ១០ នាក់ផ្សេងទៀត កំពុង តែបម្រើការដូចគ្នា  នេះដែរ ។ របាយការណ៍ បញ្ជាក់ថា មន្រ្តីប៉ូលីស ក៏បានចាប់ឃាត់ខ្លួន បាន  ដូច គ្នាដែរ មេក្រុមស្រ្តីរកស៊ីផ្លូវភេទដោយប្រយោលមួយក្រុម នេះ មានឈ្មោះថា Zhang និងសមាជិក នារីរកស៊ីផ្លូវភេទមួយចំនួនផ្សេងទៀត ។

51-25-07-2015--10-35-53

លោក Hao Pengfei មន្រ្តីប៉ូលីសប្រចាំតំបន់កើតហេតុ ផ្តល់ជាកិច្ចសម្ផាសន៍អោយដឹងថា ក្រុមស្រ្តីរក ស៊ីផ្លូវភេទដោយប្រយោលខាងលើ ចេញប្រតិបត្តិការ រកស៊ីសេវាកម្មផ្លូវភេទ របស់ខ្លួន នៅតាមបណ្តា ទីក្រុង ក្នុងប្រទេសចិន រួមមានដូចជា ៖ ទីក្រុង Chongqing,  Zhengzhou, Hangzhou, Lianyungan និងទីក្រុង Shanghai ជាដើម ដោយពួកគេបានប្រើប្រាស់ ឈាមអន្ទង់ បន្លំធ្វើជាឈាមព្រហ្មចារី តាម រយៈយកអេប៉ុង មកជ្រលក់នឹងឈាមអន្ទង់ដែលមានក្លិនឆ្អាបតិចៗ ៕

Loading...
Loading...
Recently Posts