ឡាន កែច្នៃ​មួយគ្រឿង គាំង​ចង្កូត​ក្រឡាប់ បណ្តាល​ឲ្យ​ស្លាប់​ក្មេង​ម្នាក់ របួសធ្ងន់​ស្រាល ២នាក់

  • 2018-01-20 07:26:00
  • Views 111

Shares

ខេត្តពោធិ៍សាត់ ៖ ហេតុការណ៍នេះ  កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់  ។មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកែច្នៃ តាមបណ្តោយផ្លូវលេខ៥៥ ក្នុងទិសដៅពីលិចទៅកើត ទំនងជាលក្ខណៈគ្រួសារ ព្រោះថា ឃើញអ្នកជិះលើរថយន្តនោះ មានគ្នាចំនួន ៣នាក់ ខណៈមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានគាំងចង្កូតកាច់បត់ឆ្វេងបត់ស្តាំមិនរួច ស្រាប់តែធ្លាក់ផ្លូវក្រឡាប់ បណ្តាលឱ្យស្លាប់ក្មេងអាយុ ៧ឆ្នាំម្នាក់ និងរងរបួសធ្ងន់ស្រាល ២នាក់ ។

27072600_1898970217084080_675712054452598412_n

ជនរងគ្រោះបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ម្នាក់ និងម្នាក់ទៀត សម្រាកព្យាបាលនៅមណ្ឌលសុខភាពប្រម៉ោយ ស្រុកវាលវែង ។

ជនរងគ្រោះមានឈ្មោះ ទន់ ប៊ុន្ទី ភេទប្រុស អាយុ ៤៥ឆ្នាំ ជាអ្នកបើកបររបួសស្រាល (ប្តី) ២-ឈ្មោះមុំ ថារី ភេទស្រី អាយុ ៣៤ឆ្នាំ (ប្រពន្ធ) របួសធ្ងន់ និងទី៣.ឈ្មោះ ប៊ុន កុម្ភៈ ភេទប្រុស អាយុ ៧ឆ្នាំ (កូន) ស្លាប់នៅនិងកន្លែង អ្នកទាំង៣ រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុក វាលវែល ខេត្តពោធិ៍សាត់ ៕

26907724_1898970157084086_5020901000608397259_n
26850599_1898970267084075_1516638091058797961_o
22089340_1898970243750744_678171384614018029_n
Loading...
Loading...