ម្ចាស់សំណង់ នឹងក្រុមហ៊ុនម៉ៅការសំណង់ ផ្គើននឹងសេចក្តីណែនាំដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល សម្តេចតេជោ!

  • 2018-01-19 13:33:10
  • Views 54

Shares

ខេត្តព្រះសីហនុ៖ អាជ្ញាធរខេត្តនឹងមន្ទីរដែនដី នគររូបនីយកម្មសំណង់ខេត្តព្រះសីហនុ ហាក់បីដូចជាមិនខ្វាយខ្វល់នឹងសេចក្តីណែនាំរបស់ក្រសួងដែនដីនគររូបនីយកម្ម សំណង់ ដែលមានលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ជារដ្ឋមន្រ្តី ដែលបានចុះហត្ថលេខានៅថ្ងៃអង្គារ ៩កើតខែបុស្ស ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៧ ដែលបានណែនាំ ដល់ម្ចាស់ក្រុមហ៊ុន សំណង់ នឹងសំណង់គ្រប់ប្រភេទ អោយប្រើប្រាស់អក្សរខ្មែរដែលជាអក្សរជាតិ អោយសរសេរធំៗជាងអក្សរបរទេស នៅលើសំណង់គ្រប់ប្រភេទ។

26805339_1682934555103138_7759450844391320694_n

ប៉ុន្តែផ្ទុយទៅវិញអាជ្ញាធរខេត្តនេះ មិនបាន បើកភ្នែកមើលឡើយ បានបណ្តោយអោយ ម្ចាស់សំណង់ធ្វើតាមអំពើចិត្តទៅវិញ។កន្លងមកថ្មីៗនេះខេត្តព្រះសីហនុ ដែល ប្រជាពលរដ្ឋគ្រប់រូប បានដាក់រហ័សនាមថា ខេត្តចិនទៅហើយនោះបាននឹងកំពុងពង្រីកតួរអក្សរចិនធំៗដាក់លើអគារសំណង់ថ្មីចាស់បន្ថែមទៀតទៅវិញ ដោយមិនគោរពតាមបទបញ្ជាឬសេចក្តីជូនដំណឹងរបស់ក្រសួងឡើយ។តើអាជ្ញាធរខេត្តពាក់ព័ន្ធនឹងមាន វិធានការយ៉ាងណាដែរចំពោះបញ្ហាបែបនឹងឬក៏បានលាភ អាំងប៉ាវពីចិនបានបិតភ្នែក បិត មាត់ឈឹង?ទើបបណ្តោយអោយអក្សរបរទេសផុសកណ្តាល តារាសាគរនាទិសនិរតីទៅវិញ។

27073024_1682934561769804_4884120539021440398_n
26910609_1682934575103136_504819401993285694_o
26734239_1682940105102583_4522792322634886614_n
Loading...
Loading...