ឃាត់ខ្លួន​បក្ខពួក​ក្មេង​ពាល​ម្នាក់​ ដែលយក​ដុំថ្ម​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​ពេលយប់

  • 2018-01-19 13:26:23
  • Views 125

Shares

ភ្នំពេញ ៖ បក្ខពួកក្រុមក្មេងទំនើងម្នាក់ ត្រូវបាននគរបាលសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ចាប់ខ្លួនភ្លាមៗពីបទបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ (យកដុំមកគប់កញ្ចក់រថយន្ត) ប្រព្រឹត្តកាលពីវេលាម៉ោង ៩ និង ៣០ នាទី យប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅតាមភូមិសែនសុខទី១ ក្នុងសង្កាត់ឃ្មួញ។ ជនដៃដល់ដែលបានឃាត់ខ្លួនក្នុងករណីនេះឈ្មោះ ភា វ៉ាន់នី អាយុ២៣ឆ្នាំ គ្មានមុខរបរច្បាស់លាស់ មានទីលំនៅក្នុងភូមិសែនសុខទី១ សង្កាត់ឃ្មួញ។

26907348_1683058361757424_7976523233766073751_n

លោក ផុន សុផល អាយុ៥៥ឆ្នាំ ជាដើមបណ្តឹង និង ជាជនរងគ្រោះម្ចាស់រថយន្ត បានរៀបរាប់ពីដំណើរឿងប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុគាត់បានជិះរថយន្តរបស់គាត់ចេញទៅលេងប្អូននៅភូមិទ្រាទី៤ សង្កាត់ស្ទឹងមានជ័យ។ ក្រោយមកក៏ត្រឡប់មកផ្ទះវិញនៅភូមិសែនសុខទី១ សង្កាត់ឃ្មួញ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានក្មេងប្រុសម្នាក់ចេញមកគប់កញ្ចក់រថយន្តរបស់គាត់បណ្តាលឱ្យបែកកញ្ចក់។ លោកបានបន្តថា ភ្លាមៗនោះ លោកបានទូរស័ព្ទមកប្តឹងសមត្ថកិច្ចមូលដ្ឋានឱ្យមកជួយអន្តរាគមន៍ចាប់ខ្លួនជនដៃដល់បានភ្លាមតែម្តង។

បច្ចុប្បន្នប៉ូលិសបានបញ្ជូនជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និង កសាងឯកសារបញ្ជូនទៅតុលាការពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដែលមានជនរងគ្រោះដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់៕

Loading...
Loading...
Recently Posts