ដំរី១ក្បាល រត់​ចេញពី​ប្រទេស​ថៃ មក​ជាន់​ពលរដ្ឋ​ខ្មែរ​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់

  • 2018-01-19 01:19:04
  • Views 146

Shares

បាត់ដំបងៈ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចច្រមុះភ្នំណាំសាបខាងលិច ស្ថិតក្នុងភូមិសាស្ត្រ ភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ស្ត្រីរងគ្រោះឈ្មោះ ចក់ គីមណៃ អាយុ៣១ឆ្នាំ មានស្រុកកំណើត នៅភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បានមកធ្វើកម្មករស៊ីឈ្នួលកាប់ដំឡូង ខណៈកំពុងដេកចាំចម្ការម្នាក់ឯង ស្រាប់តែដំរីមួយនោះជាន់ បណ្តាលឲ្យរងបួសធ្ងន់ ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីពេទ្យស្រុកសំពៅលូនទាំងយប់។

bb_elephan

ដំរីមួយក្បាលខាងលើនេះ បានចេញមកពីប្រទេសថៃ តាមព្រំដែនស្រុកសំពៅលូន រយៈពេល៤-៥ថ្ងៃកន្លងមកហើយ តែមិនបានធ្វើឲ្យប៉ះពាល់អ្វីទេ ទើបនៅថ្ងៃកើតហេតុដំរីនោះ បានដើរមកដល់ចំណុចខាងលើ ខណៈស្ត្រីរងគ្រោះកំពុងតែដេកចាំចម្ការ ក្នុងរោងប្រក់តង់ ក៏ត្រូវសត្វដំរីដើរជាន់ បណ្ដាលឲ្យបាក់ឆ្អឹងជំនីខាងស្ដាំ(ធ្ងន់) ត្រូវបានបងប្អូន និងសមត្ថកិច្ចជួយយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូន។

ដោយឡែកដំរីបង្កខាងលើ កំពុងស្ថិតនៅចំណុចណាំសាប ជាប់ព្រំប្រទល់ស្រុកសំពៅលូន និងស្រុកភ្នំព្រឹកនៅឡើយ សមត្ថកិច្ចពាក់ព័ន្ធមិនទាន់មានបច្ចេកទេសអ្វីចាប់ដំរីនេះទុកទេ។ ម្យាងទៀតជាសត្វដំរីមកពីប្រទេសថៃ ពុំមែនជារបស់ខ្មែរយើង៕

323494405
323494404
Loading...
Loading...
Recently Posts