រថយន្តបុកម៉ូតូ បណ្តាលអោយបុរសជនជាតិហ្វិលីពិនម្នាក់រងរបួស​ធ្ងន់ (បែក​ប្រអប់ជើង)

  • 2017-09-18 03:22:20
  • Views 285

Shares

ត្បូងឃ្មុំៈ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៧ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣៩-១៤០ ស្ថិតនៅភូមិជប់ក្រៅ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

21557892_349709068822045_2867561718125993668_n

តាមប្រភពសមត្ថកិច្ចបានអោយដឹងថារថយន្តបង្កម៉ាក ISUZU ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2B-9732 បើកបរពីសួងទៅកំពង់ចាម (កើត-លិច) ហើយបានជែងរថយន្តធុនធំ១គ្រឿង ហើយក៏ជ្រុលទៅបុកម៉ូតូម៉ាកស៊ីលវឺ វ៉ីង (SILVER WING) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GM.0617 បើកបរដោយឈ្មោះ គ្រីស្ទ បូឡាតូ ភេទប្រុស អាយុ៤៨ឆ្នាំ ជាជនជាតិហ្វីលីពីន បណ្ដាលឲ្យរបួសធ្ងន់ (បែកប្រអប់ជើងឆ្វេង) បើកបរបញ្ច្រាស់ទិសគ្នា ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ។ ដោយឡែកអ្នកបើកបរមិនស្គាល់ឈ្មោះ ក្រោយកើតហេតុបានគេចខ្លួនបាត់ ៕

21463348_349709082155377_8743221285154605988_n
21616433_349709085488710_4721998034025242275_n
21752390_349709102155375_6889242021281289892_n
Loading...
Loading...