បុរស​ម្នាក់​ជិះ​ម៉ូតូ​FZ យ៉ាង​លឿន ស្របពេល​ផ្លូវ​ងងឹត​ផង ជ្រុល​ទៅបុក​រ៉ឺម៉ក​សណ្ដោង​ពីក្រោយ បណ្ដាល​ឲ្យ​ផុង​លលា​ដ៏​ក្បាល​ស្លាប់ភ្លាមៗ នៅនឹងកន្លែង

  • 2018-01-19 01:15:00
  • Views 141

Shares

ភ្នំពេញ៖  កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៨ ខែកមរា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាខូយ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

សពជនរងគ្រោះ មានឈ្មោះ ហ៊ុន តុលា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបប មេការសំនង់ ស្នាក់នៅផ្ទះជួល សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានស្រុកកំណើត ឃុំបារាយ ស្រុកបារាយ ខេត្តកំពង់ធំ ។

នៅពេលកើតហេតុនោះ គឺមានបុរសម្នាក់ស្រវឹងស្រា បានបើករ៉ឺម៉កសណ្ដោង ដែលមិនបានបំពាក់ភ្លើង មុខ ក្រោយ ត្រឹមត្រូវ ដោយធ្វើដំណើរ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងមកជើង ខណៈមកដល់ ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ទៀត ជិះម៉ូតូធំ ម៉ាកFZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BV-2656 បានធ្វើដំណើស្របទិសគ្នា ក្នុងល្បឿនយ៉ាងលឿន រួមទាំងផ្លូវងងឹត និងរ៉ឺម៉កសណ្ដោង គ្មានភ្លើងផងនោះ ក៏ភាគីខាងម៉ូតូធំ បុករ៉ឺម៉កសណ្ដោង ពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ ម្ចាស់ម៉ូតូធំ បែកក្បាលផុងលលាដ៏ ស្លាប់ភ្លាមៗនៅនិងកន្លែង ។ ចំណែកឯរ៉ឺម៉កសណ្ដោងវិញ បានបន្តទៅមុខយ៉ាងលឿន បានប្រហែល១០០ម៉ែត្រ បានវេចង្កូតទៅចំណែកផ្លូវម្ខាងទៀត បានប៉ះជាមួយរថយន្តគ្រឿងផ្សេងទៀត រងការខូចខាត និងម្ចាស់របួសតិចតួច ។

សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និងទំនាក់ទំនង ទៅជំនាញចរាចរណ៍ជើងគោក ដើម្បីធ្វើការវាស់វែង យកទៅរក្សាទុក រងចាំដោះស្រាយគ្នាពេលក្រោយ ។ ចំណែកសពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ ហើយប្រគល់ឲ្យទៅក្រុមគ្រួសារ ទទួលយកទៅធ្វើបុណ្យ តាមប្រពៃណីនៅស្រុកកំណើត៕

9dc3133c-f9a1-458a-921b-f7765fc21234
1-47
2-7
26c5b349-09a2-48d8-933d-48cd8c5e4d03
6cb4b49f-d9a3-4217-84c5-8d6f0a7e4b3b
Loading...
Loading...
Recently Posts