មេចោរប្លន់ម្នាក់ ដែលត្រូវបានតុលាការចេញដីកាតាមចាប់ខ្លួនរហូតដល់ទៅ៣ដីកា

  • 2018-01-19 01:08:09
  • Views 119

Shares

ខេត្តត្បូងឃ្មុំ ៖ លោកឧត្តម សេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាល ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ បានប្រកាសឲ្យសាធារណជន និងប្រជាពលរដ្ឋទូទាំងខេត្ត សហការផ្ដល់ព័ត៌មាន អំពីមេចោរប្លន់ម្នាក់ ដែលត្រូវបានតុលាការចេញដីកាតាមចាប់ខ្លួនរហូតដល់ទៅ៣ដីកា ហើយបើសិនជាចាប់ឃាត់ខ្លួនមេចោររូបនោះបាន លោកនឹងផ្ដល់ជូននូវរង្វាន់ចំនួន២លានរៀលផងដែរ។

មេចោរប្លន់ដែលត្រូវបានតុលាការចេញដីកាចាប់ខ្លួននេះ មានឈ្មោះ ហ៊ន់ បូរ៉ា ហៅ ប៉ែល ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន នៅភូមិផ្លូង III ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ប្រាប់ខាងអ្នកសារព័ត៌មាន ថា បើសិនលោក-អ្នកនាង ទទួលបានព័ត៌មានជាក់លាក់ នៃការលាក់ខ្លួន របស់មេចោរប្លន់រូបនេះ ដែលធ្វើឲ្យកម្លាំងនគរបាលខេត្តត្បូងឃ្មុំ ឈានទៅចាប់ខ្លួនបានសម្រេច ខ្ញុំនឹងជូនរង្វាន់២លានរៀល ព្រមទាំងធានាលាក់ការសម្ងាត់ ដើម្បីសុវត្ថិភាពដល់អ្នកផ្តល់ព័តមានផងដែរ ៕

26733615_1682047925191801_4504935907139738844_n
26904109_1682047928525134_3535297716979930185_n
26814506_1682047985191795_5955797444327911814_n
26804703_1682047938525133_8057370774347869131_n
26731273_1682047955191798_3618682041212583025_n
Loading...
Loading...