គ្រោះថ្នាក់ចរាចរដ៏រន្ធត់រថយន្តកុងតឺន័របុកម៉ូតូ បានផ្តាច់ជីវិតមនុស្ស ៣នាក់

  • 2018-01-19 01:05:17
  • Views 236

Shares

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរដ៏រន្ធត់រថយន្តកុងតឺន័របុកម៉ូតូ បានផ្តាច់ជីវិតមនុស្ស ៣នាក់ ជាស្វាមី-ភារិយា និងឪពុក ខណៈកូនប្រុសតូចម្នាក់បានរងរបួសធ្ងន់។ ហេតុការណ៍ការណ៍គ្រោះថ្នាក់ចរាចរដ៏សង្វេគនេះ បានកើតឡើងនៅម៉ោងជា៧ព្រលប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ជិតវត្តស្លែង នៅសង្កាត់ពងទឹក ខណ្ឌដង្កោ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា សពជនរងគ្រោះទាំង៣នាក់ បានស្ថិតនៅក្រោមកង់រថយន្តកុងតឺន័រ ហើយកូនប្រុសតូចដែលរងរបួសធ្ងន់ធ្ងរត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ជនរងគ្រោះទាំង៣នាក់ មានលំនៅឋានក្នុងភូមិអន្លង់ឫស្សី ឃុំដើមឫស្សី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះធ្វើដំណើរពីភ្នំពេញទៅផ្ទះវិញ ក្រោយបើកថ្នាំឲ្យឪពុករួចនៅរាជធានីភ្នំពេញ។

រថយន្តបង្កហេតុពាក់ស្លាកលេខភ្នំពេញ 3A-9057។ ដោយឡែកអ្នកបើកបររថយន្តកុងតឺន័រ បានរត់គេចខ្លួនភ្លាមៗ ក្រោយពេលកើតហេតុ៕

26993318_1682049355191658_60405029572202058_n
26991797_1682049338524993_5673302938927373850_n
26731553_1682049411858319_8321589055790219471_n
26731460_1682049358524991_1420184391589560229_n
26731559_1682049348524992_4434463200382243263_n
26815173_1682049478524979_1901884115690697327_n
26734171_1682049441858316_1525798549664681378_n
Loading...
Loading...