ណ្តៅដីរបស់លោក ម៉ៅ ផង់ ផ្គេីនសារាចរណ៍ណែនាំរបស់លោក ស៊ុយ សែម ព្រោះមានបក្ខពួកនៅក្រសួងស្រាប់

  • 2018-01-19 01:01:47
  • Views 121

Shares

ខេត្តកណ្តាល ៖ ក្រុមការងារអធិការកិច្ចរបស់ក្រសួងរ៉ែ និងថាមពល ដឹកនាំដោយលោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការ បានអនុវត្តសារាចរណ៍ណែនាំលេខ០៣/១០ ស្តីពីការដឹកជីព្ជាូនសារធាតុរ៉ែ និងត្រួតពនិត្យការធ្វេីអាជីកម្មរណ្តៅដី ហើយបានពិនិត្យរណ្តៅដីរបស់លោក ម៉ៅ ផង់ ចំនួន៥ទៀត ដោយពិនិត្យឃេីញថា ម្ចាស់រណ្តៅដីទាំងនេះ គ្មានលិខិតអនុញាតក្នុងការធ្វេីអាជីកម្មរណ្តៅដី ដូច្នេះត្រូវបានផ្អាករយៈពេល៣ថ្ងៃ ដេីម្បីទុកពេលឲ្យម្ចាស់អាជីករទាំងនេះឯកសារទៅបង្ហាញ។

26906964_1682060698523857_1507550090841274973_n

ប៉ុន្តែប្រសិនបេីម្ចាស់អាជីកម្មណាមួយមិនមានលិខិតអនុញ្ញាតទេ ត្រូវរៀបចំបែបបទបំពេញបន្ថែម ដើម្បីទទួលបានការអនុញ្ញាតធ្វើអាជីវកម្ម ប៉ុន្តែលោក ម៉ៅ ផង់ បែរជាអាងថា ខ្លួនជាសេនាធិការរបស់ក្រសួងរ៉ែ និងថាមពល ដូច្នេះក៏បានបេីកអាជីវកម្មជីករណ្តៅដី ដោយមិនបាច់សុំការអនុញាតពីខាងណានោះឡេីយ ដោយគាត់យល់ថា ខ្លួនដឹងអំពីច្បាប់ និងរបៀបមិនមិនគោរពច្បាប់ និងមិនអនុវត្តសារាចរណ៍ណែនាំរបស់ក្រសួងរ៉ែ និងថាមពល ស្តីពីការជីកខុសបទដ្ឋានបច្ចេកទេសជ្រៅខុសហេត និងគ្មានជើងទេដើម្បីការពារបាក់ដី។ ផ្ទុយទៅវិញ រណ្ដៅដី មានរហូតដល់ជាង១១មែត្រ និងនៅជាប់ដីស្រែរបស់អ្នកភូមិ បានបង្កឲ្យហួតទឹកអស់ គ្មានទឹកក្នុងស្រែ ព្រោះទឺកបានហូរចូលរណ្តៅដីអស់។

26805260_1682060695190524_8003576486345297853_n

ឥឡូវនេះ ក្រសួងរ៉ែ និងថាមពលបានបញ្ជាឲ្យបឈ្ឃប់អាជីកម្មជីកដីរបស់លោក ម៉ៅ ផង់ នេះតែម្តង ដើម្បីការពារកុំឲ្យមានហានិភ័យដលប្រជាពលេរដ្ឋ។ លោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការក្រសួង បានមានប្រសាសន៍ថា រាល់ក្រុមហ៊ុនដែលបានធ្វេីអាជីវកម្មទាំងអស់នេះ ទៅត្រូវបង្ហាញឯកសារភស្តុតាងស្នេីសុំអាជ្ញាប័ណ្ណ ដើម្បីបង្ហាញដល់ក្រសួង សម្រាប់វាយតម្លៃផ្នែកបច្ចេកទេស និងភាពអនុលោមបច្ចេកទេសនៃរណ្តៅដី។

26907375_1682060691857191_391527457042886618_n

ពាក់ពន្ធ័និងបញ្ហាខាងលេីនេះដែរ គឺចំពោះសកម្មភាពដឹកដីតែម្តង អ្នកស្រី អៀង រ៉ាត់ ដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ បានត្អូញត្អែថា សព្វថ្ងៃពិបាកណាស់ ពេលពិសាបាយទាល់ម្តងៗគឺពិបាក ទាល់តែនៅីក្នុងផ្ទះបិទទ្វារ ឬពិសាបាយនៅក្នុងមុងទើបបាន បើមិនដូច្នេះទេ ដីហុយចូលចានបាយសម្លរមិនអាចពិសាកើតនោះទេ៕

26805304_1682060651857195_7538695316361288773_n
26815041_1682060655190528_5743367971998202658_n
26733486_1682060645190529_4622078245977549469_n
Loading...
Loading...
Recently Posts