គេសង្ស័យថាលោក ចេង គក់ ក្រុមប្រឹក្សាស្រុកគាស់ក្រឡ បើកដៃអោយពលរដ្ឋកាប់រុករាន្តយកដីភ្នំជាថ្នូរទឹកលុយ

  • 2018-01-19 00:58:44
  • Views 93

Shares

ខេត្តបាត់ដំបង ៖ ស្រុកគាស់ក្រឡ ប្រជាពលរដ្ឋរាប់សិបគ្រួសារបាននាំគ្នាលើកឡើកចំៗថា . លោកចេង គក់ មានតួរនាទីជាក្រុមប្រឹក្សាស្រុកគាស់ក្រឡ និងមានតួរនាទីជាតំណាងក្រុមហ៊ុនដំណាំកៅស៊ូរបស់ជនជាតិចិនផងនោះ រួមជាមួយកូនប្រុសរបស់គាត់ឈ្មោះ សៅ បានឃុបឃិតគ្នាជាមួយលោកមេឃុំ បើកដៃអោយប្រជាពលរដ្ឋវាស់វែងដីលើភ្នំ ដើម្បីចែកគ្នាកាប់ទន្រ្ទានផ្តួលរំលំដើមឈើខ្នាតយក្សរាប់រយពាន់ដើមតាំងពីចង្កេះភ្នំរហូតដល់កំពូលភ្នំ ដោយមានថ្នូរជាលុយកាក ចាប់តាំពីរ៣៥០០$/៥០០$ក្នុងមួយគ្រួសាេសម្រាប់ទទឹងដីក្បាល៥០ម៉ែត្របណ្តោយមិនគិត ដោយកូនប្រុសលោកចេង គក់ ឈ្មោះ សៅ ជាអ្នកប្រមូលលុយជាលុយដុល្លាទាំងនោះ ប្រជាពលរដ្ឋបានអោយដឹងទៀតថា ទីតាំងភ្នំដែលលោក ចេង គក់ បានឃុបឃិតគ្នាបើកដៃអោយប្រជាពលរដ្ឋកាប់ទន្រ្ទានយកដីភ្នំជាសម្បត្តរដ្ឋ និងជាសម្បតិធនធានធម្មជាតិជាព្រៃសេសសល់ចុងក្រោយខាងលើនេះមានទីតាំងស្ថិត ចំណុចឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ហើយអ្នកដែលមកកាប់យកដីភ្នំខាងលើសុទ្ធតែអ្នកមកពីចម្ងាយ មិនមែនអ្នកស្រុកភូមិនេះទេ ។

26731574_1682510401812220_7906013720926310633_n

លោកចេង គក់ បានឆ្លើយតបតាមទូរស័ព្ទថាជាការពិតណាស់តួរនាទីជាតំណាងក្រុមហ៊ុនដំណាំកៅស៊ូរបស់ជនជាតិចិន ដោយឡែកការកាប់ទន្រ្ទានយកដីភ្នំនោះលោកមិនដឹងទេ ព្រោះប្រជាពលរដ្ឋបានសួរលោកដែរ ប៉ុន្តែលោកឆ្លើយថា លោកមិនដឹងទេព្រោះជាដីព្រៃភ្នំ ជាសម្បត្តិរដ្ឋ ដូច្នេះបងប្អូនប្រជាពលរដ្ឋនាំគ្នាធ្វើយ៉ាងណាបានក៍នាំគ្នាធ្វើយកទៅលោកមិនដឹងទេ ។

ដោយឡែកលោកអភិបាលស្រុកគាស់ក្រឡ បានប្រាប់តាមទូរស័ព្ទនារថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះថា លោកបានដឹងដែររឿងពលរដ្ឋកាប់រុករាន្តដីភ្នំខាងលើ ហើយលោកថាធ្លាប់បានណែនាំដល់លោក ចេង គក់ ដែរតែមិនដឹងហេតុអីនៅតែបន្ត លោកអភិបាលស្រុកថាលោកនិងអប់រំលោកក្រុមប្រឹក្សារូបនេះម្តងទៀតសិន ។

26734159_1682510448478882_6409316125207340687_n

បើទោះជាយ៉ាងណាក្តីប្រជាពលរដ្ឋដែលរស់នៅចំណុចភ្នំខាងលើក្នុងឃុំឆ្នាល់មាន់ខាងលើ បានសម្តែងការមិនពេញចិត្តចំពោះអាជ្ញាធរមូលដ្ឋានដែលមើលរំលងពួកគាត់ចំនួន៤៩គ្រួសារដែលមានក្បាលដីក្នុងមួយគ្រួសារៗត្រឹមតែ១៥ម៉ែត្រស្មើបណ្តោយ៥០ម៉ែត្រតែប៉ុណ្ណោះសង់ផ្ទះនៅ ហើយកាន់កាប់លើដីគ្រាប់មីនតាំងពីឆ្នាំ២០១១រហូតដល់ឆ្នាំ២០១៧ ក្នុងខែវិច្ចិការ ខាងអាជ្ញាធរមូលដ្ឋានបានឃុបឃិតជាមួយក្រុមហ៊ុនមកដណ្តើមយកដីរបស់ពួកគាត់ទៀត រហូតដល់ពេលនេះរកដំណោះស្រាយមិនទាន់ឃើញផង ចំណែកអ្នកមកពីឆ្ងាយបែជាទទួលបានដីត្បិតលើភ្នំមែនតែក៍ជាល្អគ្មានទំនាស់ បានយ៉ាងស្រួលគ្រាន់តែចំណាយលុយ៣៥០$/៥០០$ជាការស្រេច ។ពលរដ្ឋស្នើរសុំដល់ថ្នាក់ដឹកនាំជាតិ ថ្នាក់ដឹកនាំក្រោមជាតិក្តី មេត្តាជួយអន្តរាគមន៍លើបញ្ហានេះផង៕

26903810_1682510411812219_7199855441797449808_n
26907580_1682510445145549_6178835868827383470_n
Loading...
Loading...