ជិត​ដល់​រោងការ ប្រុស​ជីវ៉ា​លេង​ធ្វើ​បែប​នេះ​

  • 2018-01-18 12:50:34
  • Views 186

Shares

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុនមួយ ហើយជិតដល់ថ្ងៃចូលរោងការទៅហើយ ស្រាប់តែត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោចាប់ខ្លួនវាយខ្នោះដៃនាំទៅសាកសួរ បន្ទាប់ពីបុរសនេះចេញធ្វើសកម្មភាពជួញដូរគ្រឿងញៀន ។ ហេតុការណ៍ចាប់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅតាមផ្លូវលេខ២១៧ ហៅផ្លូវចំការដូង ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

26805115_1681799178550009_1609751339382113634_n

បុរសខាងលើនោះឈ្មោះ ឆាយ ប៊ុនថា អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅក្នុងសង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ ។ក្រោយពេលចាប់ខ្លួនសមត្ថកិច្ចចម្រុះបានដកហូតបានគ្រឿងញៀនចំនួន១១កញ្ចប់ លុយចំនួន១ពាន់ដុល្លារ ម៉ូតូម៉ាកហុងដា MSX ០១គ្រឿង ។

នគរបាលខណ្ឌដង្កោបានឲ្យដឹងថា នៅមុនពេលចាប់ខ្លួនជនសង្ស័យម្នាក់នេះកម្លាំងគណៈបញ្ជាកាឯកភាពខណ្ឌបានដាក់កម្លាំង និងគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅត្រង់ចំណុចខាងលើ ។ លុះក្រោយមកស្រាប់ តែឃើញជនសង្ស័យខាងលើជិះម៉ូតូឆ្លងកាត់គោលដៅដែលមើលទៅគួឲ្យសង្ស័យទើបឃាត់ខ្លួន ធ្វើការត្រួតពិនិត្យ ហើយបានឃើញមានថ្នាំញៀនជាប់ខ្លួន កម្លាំងក៏បាននាំទៅសាកសួរតែម្ដង ។

26731139_1681799171883343_9205652390700518655_n

ប្រភពដដែលបានបន្តថា បុរសនេះនឹងត្រូវចូលរោងការនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះហើយ គឺនៅសល់រយៈពេលត្រឹមតែ៣៥ថ្ងៃទៀតប៉ុណ្ណោះ ស្រាប់តែត្រូវជាប់អន្ទាក់បែបនេះ ។ ក្រោយពេលសួរនាំជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពជួញដូរគ្រឿងញៀនពិតប្រាកដមែន ដោយបានចែកចាយនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងនៅក្នុងខេត្តកំពង់ចាមផងដែរ ។ ការលក់ និងចែកចាយនៅក្នុងខេត្តកំពង់ចាមនោះខ្លួនបានផ្ញើតាមរថយន្តតាក់ស៊ី និងរថយន្តឈ្នួលទៅឲ្យម៉ូយដែលកំម្ម៉ង់ទិញតាមទូរស័ព្ទ ។ ពេលនេះជនសង្ស័យត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕

26731095_1681799185216675_7303471754595847561_n
Loading...
Loading...