រថយន្តបែន​ដឹក​ដី បើក​កៀ​និង​កិន​លោកយាយ​ម្នាក់ កំពុង​ជិះ​កង់​បណ្តាល​អោយស្លាប់ នៅស្រុក​កោះសូទិន

  • 2018-01-18 12:46:12
  • Views 204

Shares

ខេត្តកំពង់ចាម ៖ ហេតុការណ៍នេះបានកើតកាលពីព្រឹកថ្ងៃ ទី១៨ ខែមករា ឆ្នាំ ២០១៨ នៅចំណុចផ្លូវលំ ក្នុងភូមិចុងខ្ញូង ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។លោកយាយរងគ្រោះ មានឈ្មោះ ផាន់ ណុន អាយុ៧៦ឆ្នាំ រស់នៅភូមិកើត ហេតុ ខណៈកំពុងជិះកង់ក្នុងភូមិ ស្រាប់មកដល់ចំនុចកើតហេតុ មុខផ្ទះរបស់គាត់ ក៏មានរថយន្តដឹកដីម៉ាក់ ហីយ៉ាន់ដាយ ពណ៌ស បើកបរដោយបុរសម្នាក់ ឈ្មោះ អ៊ាង អាយុ១៧ឆ្នាំទីលំនៅបច្ចុប្បន្ន នៅភូមិតាគ្រៀប ឃុំព្នៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានបើកបរ ពីទិសខាងត្បូងមកជើង និងបានកៀរកង់លោកយាយបណ្តាល អោយដួល និងបានកិនចំក្បាល បណ្តាលអោយលោកយាយ រងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

26731105_1681843141878946_1701626326633701460_n

ក្រោយពេលកើតហេតុ រថយន្ត និងជនបង្កសមត្ថកិច្ច ធ្វើការឃាត់ខ្លួនភ្លាមៗ ដើម្បីសាកសួរនិង ចងក្រងសំណុំរឿងតាមនិតីវិធី ចំណែកឯសពជនរងគ្រោះសមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕

26805010_1681843145212279_3403302389106112542_n
Loading...
Loading...
Recently Posts