ដាក់ស្លាកម៉ាស្សាកោសជប់ ដល់ចូលទៅម៉ាស្សាអីផ្សេង

  • 2018-01-18 12:43:15
  • Views 91

Shares

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៨យប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាល នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បានឆ្មក់ចុះបង្ក្រាបទីតាំងម៉ាស្សា បង្កប់សេវាផ្លូវភេទមួយកន្លែងយីហោ “ម៉ាស្សាកោសជប់ 3$” ដែលមានទីតាំងនៅចំណុចផ្ទះលេខ6F ក្នុងបុរីលឹមឈាងហាក់៣ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

26992246_1681853778544549_3139742930737669568_n

ការចុះបង្ក្រាបធ្វើឡើងដោយមានការដឹកនាំកម្លាំងពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាររងអមសាលាដំបូង រាជធានីភ្នំពេញ លោក គុជ គឹមឡុង។ ជាលទ្ធផលចំពោះមុខ កម្លាំងសមត្ថកិច្ចបានរកឃើញមាន ស្រោមអនាម័យមួយចំនួនធំ នៅក្នុងបន្ទប់ម៉ាស្សា ទាំងប្រើរួច និងមិនទាន់បានប្រើ ។

26993578_1681853811877879_3885302970033124274_n

ក្រោយការរកឃើញវត្ថុតាងមួយចំនួនហើយនោះ សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនមនុស្ស៦នាក់ ក្នុងនោះមានស្ត្រីម្នាក់ជាមេការ និង៥នាក់ទៀតជានារីម៉ាស្សា។ ក្រោយការឃាត់ខ្លួន ពួកគេទាំង៦នាក់ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕

26734124_1681853815211212_5522936506209004862_n
26731223_1681853781877882_2567382055595014237_n
26805518_1681853741877886_4721844872333810404_n
26908088_1681853721877888_4568438465679174531_n
26992016_1681853728544554_8149852571841427537_n
26731227_1681853718544555_587264900444541726_n
Loading...
Loading...