រថយន្ត​ក្រឡុក​បេតុង​មួយ​គ្រឿង​បើក​ទាក់​ខ្សែភ្លើង​ដាច់​ធ្លាក់​អស់​ជា​ច្រើន​ខ្សែ

  • 2018-01-18 12:38:49
  • Views 75

Shares

រាជធានីភ្នំពេញ ៖ រថយន្តក្រឡុកបេតុងរបស់ក្រុមហ៊ុន DIBP ដែលមានលេខសម្គាល់ CM-៣៩ មួយគ្រឿង បានបើកទាក់ដាច់ខ្សែភ្លើង និងខ្សែកាបិ៍ដាច់ធ្លាក់អស់ជាច្រើនខ្សែរទៅត្រូវរថយន្តមួយគ្រឿងបណ្តាលឱ្យឆ្កូតថ្នាំ និងបង្កឱ្យមានការដាច់ភ្លើងនៅតាមផ្ទះមួយចំនួនអស់រយៈពេលជាច្រើនម៉ោងផងដែរ ។ ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ២៩៤ កែងនឹងផ្លូវលេខ៥៧ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។

26733472_1681856038544323_205975713857585568_n

តាមប្រភពព័ត៌មានពីសមត្ថកិច្ចម្នាក់បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តក្រឡុកបេតុង ពណ៌សលាយក្រហម ពាក់ស្លាកលេខ AT១៥-៥-០១៥៥ ជារបស់ក្រុមហ៊ុន DIBP មានលេខសម្គាល់លេខ CM-៣៩ មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់បើកបរតាមបណ្តោយផ្លូវលេខ២៩៤ ក្នុងទិសដៅពីកើតទៅលិចលុះដល់ចំណុចកើតហេតុខាងលើដែលមានខ្សែភ្លើង និងខ្សែកាបិ៍ជាមួយសំណុំធំរត់ឆ្លងកាត់លើផ្លូវនោះក៏បានទាក់ដាច់ធ្លាក់អស់ជាច្រើនខ្សែទៅត្រូវនឹងរថយន្ត ពណ៌ស ពាក់ស្លាកលេខ រដ្ឋ១៧-២-៩៨៩៨ មួយគ្រឿងដែលបើកពីក្រោយបណ្តាលឱ្យឆ្កូតថ្នាំផ្នែកខាងមុខផងដែរ ។

តាមប្រភពដដែលបានប្រាប់ឱ្យដឹងថា ក្រោយពេលកើតហេតុភ្លាមៗកម្លាំងមានសម្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ និងបានធ្វើការឃាត់រថយន្តក្រឡុកបេតុងខាងលើទុកនៅនឹងកន្លែង ដោយបានបង្កឱ្យដាច់ខ្សែភ្លើង និងខ្សែរកាបិ៍អស់ជាច្រើនខ្សែ និងធ្វើឱ្យមានការដាច់ភ្លើងនៅតាមផ្ទះមួយចំនួនអស់រយៈពេលជាច្រើនម៉ោងផងដែរ ។

ក្រោយពេលកើតហេតុកម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុខាងលើដោយបានធ្វើការឃាត់រថយន្តក្រឡុកបេតុងបង្កឱ្យធ្វើការដោះស្រាយគ្នាជាមួយនឹងភាគីរថយន្តមួយគ្រឿងដែលរងការខូចខាត និងដោះស្រាយជាមួយនឹងអគ្គិសនីកម្ពុជា និងភាគីខាងក្រុមហ៊ុនខ្សែកាបិ៍មួយចំនួនដែលរងការខូចខាតផងដែរ ៕

26992664_1681855995210994_3622960301932034520_n
26733508_1681855991877661_3908698324874515052_n
26907550_1681855985210995_5232936774359518306_n
26991817_1681855978544329_3769900069004849746_n
Loading...
Loading...