អាសំឡាញ់​ភ្លេច​មើល​អូន​ឈរ​នៅខាងមុខ បុក​អូន បណ្តាល​ឲ្យ​អាសំឡាញ់​គាប​ជាប់​ទៅមុខ​លែងរួច

  • 2018-01-18 02:13:30
  • Views 39

Shares

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១២ និង ៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ រថយន្តព្រូស ១គ្រឿង បើកលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យខូចខាតអស់ ២កង់ ចំណែករថយន្តគាបជាប់ទៅមុខលែងរួច ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

1-8

រថយន្ដព្រូសបង្កខាងលើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-5869 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ ។ ក្នុងហេតុការណ៍ខាងលើនេះ មិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ ហើយភ្លាមៗ គេបានឃើញសមត្ថកិច្ចមកដល់កន្លែងកើតហេតុ ដើម្បីវាស់វែងយករថយន្តទៅរក្សាទុកនៅឯស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយតាមច្បាប់ ៕

WhatsApp-Image-2018-01-18-at-2.56.51-AM
WhatsApp-Image-2018-01-18-at-2.56.58-AM-1
WhatsApp-Image-2018-01-18-at-2.56.58-AM
Loading...
Loading...