ហ៊ឺ! លេងអីមិនលេង ទៅលេងគ្រាប់កាំភ្លើង​ត្បាល់

  • 2018-01-18 02:11:36
  • Views 75

Shares

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានរាយការណ៍ថា ក្មេងប្រុសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ក្រោយពីផ្ទុះគ្រាប់កាំភ្លើងត្បាល់ធុន៨០m.m កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៧ មករា នេះ ស្ថិតនៅក្នុងភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ។

26730970_1681034105293183_875911715438139649_n

សេចក្តីរាយការណ៍បន្តថា ក្មេងរងគ្រោះទាំង២នាក់ ១-ឈ្មោះ សឿង សេង អាយុ១២ឆ្នាំ (ស្លាប់) និង២- ឈ្មោះ រ៉ុម ពេជ្រ អាយុ១០ឆ្នាំ (រងរបួសស្រាល) ។ បើតាមសមត្ថកិច្ចនិយាយថា គ្រាប់ដែលផ្ទុះនោះ ជាប្រភេទគ្រាប់កាំភ្លើងត្បាល់ធុន៨០m.m ។ ពួកគេទាំង២ទំនងបានរើសគ្រាប់នោះ យកមកដំលេង ទើបបានជាផ្ទុះ បង្កឱ្យគ្រោះថ្នាក់បែបនេះ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា នៅកន្លែងកើតហេតុ គេរកឃើញសល់គ្រាប់ប្រភេទនេះទៀត ដែលពួកគេរើសយកមកលេង ។ ពេលនេះ មន្ត្រីមន្ត្រីជំនាញកំពុងសួរនាំ និងស្រាវជ្រាវរកកន្លែង ដែលពួកគេរើសបានគ្រាប់យុទ្ធភណ្ឌនោះ ដើម្បីរាយការណ៏ស្ថាប័នជំនាញ ៕

26239717_1681034108626516_1274395423313049808_n
Loading...
Loading...