រែក​នំ​លក់​ដើរ​ឆ្លង​ផ្លូវ​ ត្រូវ​ឡាន​បុក​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ​ចេញ​សង​៥០០​ដុល្លារ​ភ្លាមៗ

  • 2018-01-18 02:09:58
  • Views 144

Shares

ភ្នំពេញ ៖ ស្ត្រីអ្នកលក់នំ ខណៈកំពុងរែកនំលក់ដើរឆ្លងផ្លូវ ត្រូវបានរថយន្ដម៉ាកឡិចស៊ីស មួយគ្រឿងបើកបុកបណ្ដាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅទល់មុខផ្សារជម្ពូវ័ននៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះខាងលើ បានធ្វើដំណើរដោយថ្មើរជើងនិងរែកអម្រែកនំរបស់គាត់ ដើរឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើង លុះមកបានពាក់កណ្តាលផ្លូវ ក៏មានរថយន្តម៉ាកឡិចស៊ីសមិនចាំស្លាកលេខ បើកបុកបណ្តាលឲ្យដួលនៅនឹងផ្លូវ រងរបួសធ្ងន់។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋដែលនៅជុំវិញទីនោះ បាននាំស្ត្រីរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និង ធ្វើការសម្របសម្រួលដោយភាគីខាងម្ចាស់រថយន្តបង្ក ចេញថ្លៃព្យាបាលរបួសចំនួន៥០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ដោយមិនចង់រំខានដល់សមត្ថកិច្ចឡើយ៕

26907253_1681050488624878_266712525202231481_n
26731003_1681050491958211_5156382970273212188_n
Loading...
Loading...
Recently Posts