ឈើគ្រញូងជិត២តោន ដែលបម្រុងនាំទៅលក់នៅវៀតណាម ត្រូវកងរាជអាវុធហត្ថខេត្តតាកែវ បង្រ្កាបបាន

  • 2018-01-18 02:05:30
  • Views 192

Shares

ខេត្តតាកែវ ៖ ឈើគ្រញូងមានទម្ងន់ជិត២តោន ដែលក្រុមឈ្មួញខិលខូចបម្រុង នាំទៅលក់នៅប្រទេសវៀតណាម ត្រូវបានមន្រ្តីកងរាជអាវុធខេត្តតាកែវ ធ្វើការចុះទៅបង្រ្កាបបាន នៅផ្ទះដែលទុកចោលមួយកន្លែង ស្ថិតនៅក្នុងភូមិបន្ទាយធ្លាយ ឃុះព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ។

ការចុះទៅបង្រ្កាប ទីតាំងស្តុកឈើខាងលើនេះ បានធ្វើឡើងនាយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ដោយមានការសម្របសម្រួលនិតិវិធីពី លោកព្រះរាជអាជ្ញាខេត្តតាកែវ ជាវ ចាន់តារា ។

ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានថ្លែងប្រាប់ឲ្យដឹងថា ឈើគ្រញូងដែលមន្រ្តីរបស់លោក បង្រ្កាបបាននេះ ត្រូវបានបញ្ចូនមកទុកជាបណ្ដោះអាសន្ន នៅទីបញ្ចាការដ្ឋានកងរាជអាវុធហត្ថខេត្ត ហើយបានធ្វើការថ្លឹងទម្ងន់នៅនឹងកន្លែង ដោយមានការចូលរួមពីសំណាក់លោកព្រះរាជអាជ្ញាខេត្ត និងមន្រ្តីរដ្ឋបាលព្រៃឈើផងដែរ។

លោកឧត្តមសេនីយ៍ បានបន្តថា បន្ទាប់ពីវាស់វែង និងថ្លឹងទម្ងន់រួចរាល់ មន្រ្តីរបស់លោកនឹងកសាងសំណុំរឿង បញ្ជូនឈើគ្រញូងទៅ ឲ្យខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តតាកែវ ដើម្បីចាត់ការបន្តទៅទៀត។ ដោយឡែកម្ចាស់ឈើ សមត្ថកិច្ចកងរាជអាវុធហត្ថ កំពុងតែស្រាវជ្រាវស្វែងរកចាប់ខ្លួន ៕

26730605_1681097658620161_1905398167597477412_n
26730947_1681097691953491_3146277039339779522_n
26731441_1681097661953494_1810993600626012022_n
26239896_1681097715286822_2051011785488324772_n
26734307_1681097678620159_5209141215829676411_n
Loading...
Loading...
Recently Posts