ស្ត្រីវៀតណាម២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាមួយថ្នាំញៀនជាច្រើន

  • 2018-01-18 02:00:56
  • Views 144

Shares

ភ្នំពេញ ៖ នៅល្ងាចថ្ងៃពុធ ០១កើត ខែមាឃ ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា គ.ស ២០១៨ វេលាម៉ោង១៧និង២៥នាទី ក្រោយពីបើកការស្រាវជ្រាវកំលាំងជំនាញខណ្ឌ ប៉ុស្តិ៍បានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការណ៍នេះកំលាំង យើងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន÷

១/ឈ្មោះផាំម ធីគីម ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅស្នាក់នៅផ្ទះជួលគ្មានលេខ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរមិនពិត(ជួញដូរ)។២/ឈ្មោះ ផាំម ធីយៀវ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះគ្មានលេខ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបបោកខោអាវ (ប្រើប្រាស់)។-សំភារៈដកហូតមាន÷១/ក្រាមពណ៌សថ្លាចំនួន២៥កញ្ចប់ ក្នុងនោះមានកញ្ចប់ធំចំនួន០១។២/ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។៣/ឧបករណ៍ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកសាកសួរបន្តនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សិកែវដើម្បីបន្តការស្រាវជ្រាវនិងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

drug
26907296_1681546081908652_7608702344381584910_n
26904214_1681545995241994_3356507038692678648_n
26815286_1681546065241987_6898817047141621780_n
Loading...
Loading...